ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងត្រូវកាត់ប្រាក់ពលកម្ម ប្រសិនបើក្លឹប Manchester United មិនអាចចូលរួមប្រកួត UEFA Champions League នៅរដូវកាលក្រោយ។ បើយោងតាមសារព័ត៌មាន The Athelic ។
បើតាមប្រភពខាងលើ ប្រសិនបើចាប់ពីពេលនេះ រហូតដល់ប្រកួត PL នៅរដូវកាលនេះ ក្លឹប Man Utd មិនយក Top 4 ក្នុងប្រកួតក្របខ័ណ្ឌនេះបានទេនោះ Ronaldo នឹងត្រូវកាត់ប្រាក់ពលកម្ម ២៥%។
នៅខណៈនេះ Ronaldo ទទួលបានប្រាក់ពលកម្មជិត ៥២ម៉ឺនដុល្លារ ក្នុង១សប្ដាហ៍ ដូច្នេះបើកាត់ ២៥% នឹងសល់ត្រឹមប្រហែល ៣៩ម៉ឺនដុល្លារក្នុង១សប្ដាហ៍ប៉ុណ្ណោះ។
នៅក្នុងពេលនេះ Man Utd កំពុងឈរលើចំណាត់ថ្នាក់ទី៧ នៃការប្រកួត PL ខណៈក្លឹបជាប់ចំណាត់ថ្នាក់ទី៤ គឺ West Ham មាន ៣៧ពិន្ទុ ខណៈ Man City ក្រុមឈានមុខមាន ៥៦ពិន្ទុ។
បើតាមប្រភពជាច្រើនបានឲ្យដឹង Ronaldo អត់សប្បាយនឹងស្ថានភាពនៅ Man Utd នៅក្នុងពេលនេះទេ ដោយគេនឹងជួបជាមួយ លោក Richard Arnold នាយកប្រតិបត្តិថ្មីក្លឹបនេះ ពិភាក្សាពីអនាគតរបស់គេនៅក្លឹបនេះ៕
ប្រភព៖ Sabay