កីឡា

Ozil ចង់ឲ្យ Benzema លើកពាន Ballon d’Or ឆ្នាំ២០២២នេះជំនួស Messi

នៅថ្ងៃនេះកីឡាករ Mesut Ozil បានធ្វើការលើកឡើងថា កីឡាករខ្សែប្រយុទ្ធក្លឹប Real Madrid សញ្ជាតិបារាំង Karim Benzema គួរតែអាចដកហូតយកពានរង្វាន់ Ballon d’Or ពីកីឡាករ Messi មកវិញ។

Benzema នៅពេលនេះ អាចរកគ្រាប់បាល់បានទី៤០និង៤១ ក្នុងការប្រកួតចុងក្រោយ និងជាគ្រាប់បាល់សរុប នៅរដូវកាលនេះគ្រប់ការប្រកួតទាំងអស់ ជូនក្លឹបផងដែរ។

កីឡាករ Benzema បានបង្ហាញទំរង់លេងយ៉ាងអស្ចារ្យ ប្រកួតចុងក្រោយកន្លងមក ទោះបីជាមានវ័យ៣៤ឆ្នាំ ទៅហើយក្តីហើយថែមទាំងអាច ស៊ុតបញ្ចូលទី២គ្រាប់ ធានាឲ្យក្រុមរបស់លោក Carlo Ancelotti នៅតែមានឱកាស ក្នុងការប្រកួតជើងទី២ នៅទឹកដី Santiago Bernabeu យកឈ្នះ Man City វិញក្រោយបរាជ័យ ក្នុងលទ្ធផល៤ទល់នឹង៣ កាលពីថ្ងៃចុងសប្តាហ៍កន្លងមក ក្នុងក្របខណ្ឌ Champions League៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top