កីឡា

Lionel Messi ក្លាយជាអត្តពលិក ដែលមានប្រជាប្រិយ បំផុតនៅអាមេរិក

AFP

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករ Lionel Messi នៅពេលនេះបានក្លាយ ទៅជាកីឡាករបាល់ទាត់ ដែលមានប្រជាប្រិយភាពបំផុត នៅក្នុងពិភពកីឡា របស់សហរដ្ឋអាមេរិក។

វាគឺជាកំណត់ត្រាក្នុង រយៈពេល៣០ឆ្នាំ ដែលត្រូវបានធ្វើឡើង ដោយមានវត្តមាន របស់កីឡាករបាល់ទាត់ អាជីពជាលើកដំបូងនៅក្នុងបញ្ជី កំពូលអត្តពលិកនៅអាមេរិក។

គួរឲ្យដឹងដែរថាអត្តពលិកល្បីៗ ដែលមាននៅក្នុងបញ្ជីទាំងនោះ មានដូចជា Michael Jordan, Tiger Woods, Peyton Manning, Kobe Bryant, Steph Curry, LeBron James និង Tom Brady៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top