កីឡា

គូខ្សែប្រយុទ្ធ Messi និង Suarez ធ្វើបានកំណត់ត្រា នៃគូប្រយុទ្ធ Beckham និង Donovan

AFP

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា តាមរយៈ២គ្រាប់បាល់និង២ assist នៃការប្រកួត២ប្រកួត ចុងក្រោយ បានធ្វឲ្យកីឡាករ Messi និងកីឡាករដៃគូ Suarez អាចទទួលបាកំណត់ត្រា មួយថ្ងៃទៀត ។

Messi​ទទួលបាន ពានរង្វាន់ កីឡាករល្អបំផុតប្រចាំខែ នៅលីគកំពូលអាមេរិក និងក៏ជាពានលើកទី២ សម្រាប់វត្តមាន របស់គាត់ នៅទីនេះផងដែរ និងធ្វើឲ្យគូខ្សែប្រយុទ្ធទាំងពីរនេះ ទទួលបានពាននេះ សរុបចំនួន៤ផងដែរ
ក្នុងការប្រកួតទាំង១១ លើកនៅរដូវកាលនេះ ឬវាស្មើទៅនឹងកំណត់ត្រាដែលធ្វើបានដោយកីឡាករ Beckham និង Donovan កាលពីពួកគេចាប់ដៃគូគ្នានៅក្លបឹ La Galaxy។

គួរឲ្យដឹងដែរថាបច្ចុប្បន្ននេះលោក Beckham គឺជាប្រធានក្លឹប Inter Miami ដែលកីឡាករ Messi និង Suarez កំពុងប្រកបអាជីព ហើយវត្តមាន របស់លោកជាប្រធានក្លឹបនេះ មានរយៈពេល១៦ឆ្នាំមកហើយ
ចាប់តាំងតែ ពីពេលកំណត់ត្រា ដែលលោកធ្វើបាន កាលពីនៅ La Galaxy៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top