ម្ចាស់ផ្ទះ West Ham យប់នេះទំនងជាត្រូវធ្វើការធ្ងន់បន្តិចហើយខណៈដែលក្រុមភ្ញៀវ Arsenal កំពុងតែចាំបាច់ត្រូវការពិន្ទុដើម្បីធានាតំណែងម្ចាស់ពានរង្វាន់កំពូលអង់គ្លេសរដូវកាលនេះ។
Arsenal មាន៧៦ពិន្ទុឈរនៅកំពូលតារាងលើសក្រុមទី២ Man City បានត្រឹមតែ ២ពិន្ទុប៉ុណ្ណោះកំពុងត្រូវការ៣ពិន្ទុចាំបាច់ដើម្បីឲ្យច្បាស់ថា នឹងអាចលើកពានបានជាលើកដំបូងក្នុងរដូវកាលនេះក្រោយខកខានជាច្រើនឆ្នាំ។
យ៉ាងណាក្តី West Ham ដែលស្ថិតនៅក្នុងតំបន់ដែលត្រូវបានគេកាត់ចោលនោះក៏កំពុងត្រូវការពិន្ទុខ្លាំងដូចគ្នាដែរ។ ស្ថិតនៅលេខរៀងទី១៨តំបន់ដែលត្រូវគេកាត់ចោលទៅរដូវកាលក្រោយមានត្រឹមតែ ៣៦ពិន្ទុក្នុងដៃប៉ុណ្ណោះចាំបាច់ត្រូវការពិន្ទបន្ថែមដើម្បីអាចបន្តលេខនៅលីគកំពូលរដូវកាលក្រោយ៕
ប្រែសម្រួល៖ស៊ុនលី
