កីឡា

FIFA ប្រឈម នឹងការសងប្រាក់វិញ ក្នុងអំឡុងពេលស៊ើបអង្កេត ការលក់សំបុត្រ World Cup 2026

អាមេរិក៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា FIFA អាចនឹងត្រូវបង្ខំចិត្តសងប្រាក់វិញ ដល់អ្នកទិញសំបុត្រចូលទស្សនាព្រឹត្តិការណ៍ World Cup 2026 ប្រសិនបើអ្នកស៊ើបអង្កេតអាមេរិករកឃើញថា គោលនយោបាយកំណត់តម្លៃ និងការបែងចែកកៅអីរបស់ខ្លួនបាន រំលោភលើច្បាប់ការពារអ្នកប្រើប្រាស់។

អាជ្ញាធរនៅទីក្រុងញូវយ៉ក និងរដ្ឋញូវជើស៊ី បានបើកការស៊ើបអង្កេតរួមគ្នាមួយលើ ការអនុវត្តការលក់សំបុត្ររបស់ FIFA ក្នុងអំឡុងពេលមានការ ចោទប្រកាន់ថា សហព័ន្ធកីឡា បាល់ទាត់ពិភពលោក បានប្រើប្រាស់ការកំណត់តម្លៃមិនសមហេតុផល និងវិធីសាស្រ្តលក់ដែល អាចនាំឲ្យមានការយល់ច្រឡំ។

នេះបើយោងតាម ESPN បាននិយាយថា រដ្ឋញូវជើស៊ី កាលពីសប្តាហ៍មុន បានចេញដីកាកោះហៅទៅ FIFA ដោយទាមទារព័ត៌មាន និងស្នើសុំការស៊ើបអង្កេតជាផ្លូវការលើតម្លៃសំបុត្រនៅកីឡដ្ឋាន MetLife ជាទីកន្លែងដែលត្រូវបានជ្រើសរើសដើម្បីធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១៩ ខែកក្កដា

នៅថ្ងៃទី ២៧ ខែឧសភា លោកស្រី Letitia James អគ្គព្រះរាជអាជ្ញានៃទីក្រុងញូវយ៉ក និងលោកស្រី Jennifer Davenport អគ្គព្រះរាជអាជ្ញានៃរដ្ឋញូវជើស៊ី បានបញ្ជាក់ជាផ្លូវការអំពីការស៊ើបអង្កេតរួមគ្នារបស់ពួកគេ។

សេចក្តីថ្លែងការណ៍ជាសាធារណៈមួយ ពួកគេបាន គូសបញ្ជាក់ថា តម្លៃសំបុត្ររបស់ FIFA គឺខ្ពស់ជាងតម្លៃ នៃព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពិភពលោក “World Cup” ពីមុនៗ។ ការកើនឡើងនេះបានបង្កើនការសង្ស័យអំពីការរៀបចំការផ្គត់ផ្គង់សំបុត្រ និងការរៀបចំកៅអីដោយបោកប្រាស់ក្នុងការប្រកួត៕

Most Popular

To Top