កីឡា

Michael Olise ស្នើសុំជួបប្រជុំជាមួយនឹងក្លឹបបន្ទាន់ពាក់ព័ន្ធនឹងព័ត៌មានផ្ទេរទៅ Real

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Michael Olise ត្រូវបានគេជឿជាក់ថា
បានសុំធ្វើការជួបប្រជុំគ្នាជាបន្ទាន់មួយជាមួយនឹងក្លឹប Bayern Munich ជុំវិញបញ្ហាផ្ទេរទៅចូលរួម
Real Madrid។

កីឡាករជម្រើសជាតិបារាំងរូបនេះកំពុងឡើងទំរង់លេងខ្លាំងមែនទែនហើយតម្លៃខ្លួនក៏កំពុងឡើងកប់ពពកផងដែរ
ដូច្នេះគាត់បានក្លាយទៅជាគោលដៅរបស់ក្លឹបយក្សអេស្បាញ Real Madrid រហូតមក។

រំលឹកដែរថា Olise ផ្ទេរទៅចូលរួម Bayern Munich ត្រឹមតែតម្លៃខ្លួន៥៥លានអឺរ៉ូប៉ុណ្ណោះកាលពីឆ្នាំ២០២៤និងបាន
បង្ហាញសមត្ថភាពដ៏អស្ចារ្យនៅ Bayern Munich ។

បច្ចុប្បន្នតម្លៃខ្លួនរបស់ Olise អាចឡើងទៅដល់ជាង១០០លានផោនខណៈដែលកំពុងជួយក្រុមបារាំងឲ្យឡើងដល់វគ្គ
១ភាគ៤ចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅអាមេរកឆ្នាំនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top