ភ្នំពេញ ៖ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក តំណាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញបិទវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាហែលទឹក កម្រិតមូលដ្ឋាន” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការរបស់សហព័ន្ធខ្មែរកីឡា ហែលទឹក ស្ថិតនៅអគារខាងជើងអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ក្រោមការរៀបចំដោយសហព័ន្ធខ្មែរ កីឡាហែលទឹក ប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា សហព័ន្ធបិទបញ្ចប់វគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាហែលទឹក កម្រិតមូលដ្ឋានសម្រាប់ស្ថាប័នឯកជន ដូចជាសាលារៀនអន្តរជាតិ និងក្លិបហែលទឹកមាន ព្រមទាំងសាលារដ្ឋមួយចំនួន ដែលមានកម្មវិធីបង្រៀនហែលទឹក ក្នុងសាសា គោលបំណង សហព័ន្ធរៀបចំវគ្គនេះ ដោយសារសហព័ន្ធបានសំឡឹងឃើញស្ថាប័នមួយចំនួនធំមានកម្មវិធីហែលទឹក ដោយគ្មានការទទួលស្គាល់ សហព័ន្ធខ្មែរកីឡាហែលទឹក។ នេះជាឈានទី១ សហព័ន្ធដែលផ្តល់ឲ្យស្ថាប័នឯកជន សាលារៀនអន្តរជាតិ និងក្លិបហែលទឹកទទួលបានការបណ្តុះបណ្តាល និងសិក្សាកម្មវិធីហែលទឹកជូនដល់កុមារ និងមហាជននៅតាមទីសាធារណៈ ព្រមទាំងនៅជិតក្លិបហែលទឹក។

លោកអគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានបន្តថា លោកអ្នកអ្នកគ្រូរៀនចំវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាហែលទឹក កម្រិតមូលដ្ឋានបានយល់ដឹង កម្មវិធីបង្រៀនហែលទឹក គរុសល្យគ្រូហែលទឹក និងចំណុចចុងក្រោយដឹង ពីច្បាប់ទម្លាប់បង្រៀន ហែលទឹក។កន្លងមកសហព័ន្ធធ្លាប់បានវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាហែលទឹក កម្រិតមូលដ្ឋាន”តាមស្ថាប័នរដ្ឋរួមមានមន្ទីរអប់រំកាយ និងកីឡាខេត្តជាច្រើន សម្រាប់លើនេះសហព័ន្ធបានរៀបចំជាមួយស្ថាប័នឯកជន ជាពិសេសក្លិបហែលទឹកដែលបង្កើតដោយខ្លួនឯក បានបង្រៀនហែលទឹកដល់មហាជន។

សហព័ន្ធបានមើលឃើញពួកគាត់អត់ទាន់មានការបណ្តុះបណ្តាលត្រឹមត្រូវ សហព័ន្ធចាប់ផ្តើមសកម្មភាពមួយនេះ ដើម្បីផ្តល់ឱកាសឲ្យលោកអ្នកអ្នកគ្រូបានចូលរួម និងបញ្ចេញវិញ្ញាបនបត្ររយៈពេល ២ ឆ្នាំដល់លោកអ្នកអ្នកគ្រូ ក្នុងការបង្រៀនមហាជន និងសិស្សានុសិស្សតាមសាលារៀនអន្តរជាតិ និងក្លិបហែលទឹកឯកជន។ វគ្គនេះសហព័ន្ធមិននឹកស្មានដល់ថា មានសិក្ខាកាមចុះឈ្មោះចូលរួមរហូតដល ៤៩នាក់មកពីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ និងសាលារៀនអន្តរជាតិនៅទូទាំងរាជធានីភ្នំពេញ៕




