កីឡា

សហព័ន្ធខ្មែរកីឡាហែលទឹក ចាត់បញ្ជូន កីឡាករ ណាំ ឧត្តមរតនៈ ចូលរួមកម្មវិធីបោះជំរំហ្វឹកហាត់ រយៈពេល ១៦ ថ្ងៃនៅសិង្ហបុរី

ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហែលទឹកបានសម្រេចចាត់បញ្ជូន កីឡាករ ណាំ ឧត្តមរតនៈ ទៅចូលរួមកម្មវិធីហ្វឹកហាត់បោះជំរំហ្វឹកហាត់ (Training Camp) សម្រាប់ក្រុមអត្តពលិកហែលទឹកជាតិ និងអន្តេរជាតិ រយៈពេល ១៦ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនី របស់ប្រទេសរៀងៗខ្លួន ។

ដោយទទួលបានគោលការណ៍អនុញ្ញាតពី ក្រសួងអប់រំ យុវជន និងកីឡា និងការឯកភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានសម្រេចចាត់បញ្ជូន កីឡាករ ណាំ ឧត្តមរតនៈ ទៅចូលរួមកម្មវិធីហ្វឹកហាត់បោះជំរំ (Training Camp) រយៈពេល ១៦ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។

ការចូលរួមកម្មវិធីហ្វឹកហាត់នេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់កីឡាករក្នុងការអភិវឌ្ឍជំនាញ បទពិសោធន៍ និងបង្កើនសមត្ថភាព ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខ។ កីឡាករ ណាំ ឧត្តមរតនៈ ទទួលបានជោគជ័យក្នុងការហ្វឹកហាត់ សុខភាពល្អ និងនាំយកបទពិសោធន៍ដ៏មានតម្លៃមកចូលរួមអភិវឌ្ឍវិស័យកីឡាហែលទឹកកម្ពុជា៕

Most Popular

To Top