កីឡា

រូបសំណាក Messi ធំជាងគេបំផុត លើពិភពលោក បានប្រែក្លាយទីក្រុងមិនសូវស្គាល់ ក្លាយជាចំណុចក្តៅ នៃវិស័យទេសចរណ៍ ព្រឹត្តិការណ៍ World Cup

អាហ្សង់ទីន៖យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា រូបសំណាក Lionel Messi ដ៏ខ្ពស់ដែលមានកម្ពស់ ២៦ ម៉ែត្រកំពុងផ្លាស់ប្តូរទីក្រុងតូចមួយ របស់ប្រទេសអាហ្សង់ទីន Cutral Co ទៅជាគោលដៅទេសចរណ៍កំពុងរីកចម្រើន ខណៈក្រុមជម្រើសជាតិ ទៅកាន់វគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2026 ជំរុញឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះបាល់ទាត់។

ទីក្រុងតូច Cutral Co ស្ថិតនៅក្នុងខេត្ត Neuquén តំបន់ Patagonia ប្រទេសអាហ្សង់ទីន គឺជាទីកន្លែងដែលអាជ្ញាធរមូលដ្ឋាន និងអ្នកបង្កើតរបស់វា បាននិយាយថា ជាវិមានធំបំផុតលើពិភពលោកដែលឧទ្ទិសដល់កីឡាករ Messi។

រូបសំណាកយក្សនេះ បានក្លាយជាទីតាំងសម្គាល់ថ្មីមួយយ៉ាងឆាប់រហ័ស សម្រាប់អ្នកធ្វើដំណើរដោយបានប្រមូលផ្តុំគ្នា នៅទីលាននៅពីមុខរូបសំណាកនៅថ្ងៃទី ១៥ ខែកក្កដា ដើម្បីទស្សនាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup របស់អាហ្សង់ទីនទល់នឹងអង់គ្លេស នៅលើអេក្រង់ខាងក្រៅដ៏ធំ។

បើយោងតាមការចុះផ្សាយរបស់ Reuters បានប្រាប់ឲ្យដឹងថា នៅពេលអាហ្សង់ទីនបានបញ្ចប់ការវាយបកដ៏អស្ចារ្យដើម្បីធានាកន្លែងមួយនៅវគ្គផ្តាច់ព្រ័ត្រ ហ្វូងមនុស្សបានផ្ទុះឡើងដោយការអបអរសាទរ បទចម្រៀង និងកាំជ្រួចបានបំភ្លឺពេញមួយយប់នេះ ។

ទីក្រុង Cutral Co ដែលមានប្រជាជនប្រមាណ ៤០.០០០ នាក់នៅខេត្ត Neuquén ត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលសម្រាប់កម្មករដែលធ្វើការក្នុងការបង្កើត Vaca Muerta ក្បែរនោះ ដែលជាទុនបំរុងប្រេង និងឧស្ម័ន shale ដ៏ធំបំផុតមួយលើពិភពលោក។

ទីក្រុងនេះទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិកាលខែមិថុនា នៅពេលវាបានបង្ហាញរូបសំណាក Messi។ បង្កើតឡើងដោយវិចិត្រករក្នុងស្រុក Aldo Beroisa រូបសំណាកប្រវែង ២៦ ម៉ែត្រនេះពណ៌នាអំពី Messi ដែលញញឹមលុតជង្គង់ ហើយចង្អុលម្រាមដៃមួយទៅលើមេឃ នៅជាប់នឹងពានរង្វាន់ World Cup នៅលើដី ដោយចាប់យកពេលវេលាដ៏លេចធ្លោបំផុតមួយនៃអាជីពរបស់គាត់ និងជើងឯក World Cup 2022 របស់អាហ្សង់ទីន៕

Most Popular

To Top