កីឡា

ក្រោយបារាំង ចាញ់អង់គ្លេស ៦ទល់៤ លោក Didier Deschamps ប្រកាសលាលែងពីតំណែង គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង ក្រោយដឹកនាំអស់រយៈពេល ១៤ ឆ្នាំ

លោក Didier Deschamps បានសម្រេចចិត្តដើរចេញពីតំណែងជាអ្នកចាត់ការទូទៅ របស់ក្រុមមាន់គកបារាំងជាផ្លូវការហើយ បន្ទាប់ពីបញ្ចប់យុទ្ធនាការ World Cup 2026 នេះ ។

លោកបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះ និងស្ថិតិដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់ជាតិ។ ស្ថិតិការដឹកនាំ និងសមិទ្ធផលជារួម ​ចំនួនប្រកួតដឹកនាំសរុប ១៨៧ ប្រកួត ​លទ្ធផលឈ្នះ ១២២ ប្រកួត ស្មើ ៣២ ប្រកួត ចាញ់ ៣៣ ប្រកួត។

​ពានរង្វាន់ធំៗ មានពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup) ឆ្នាំ ២០១៨ ពានរង្វាន់ UEFA Nations League ឆ្នាំ ២០២១ ជើងឯករង World Cup ឆ្នាំ ២០២២ និងរងជើងឯក Euro ឆ្នាំ ២០១៦។

​លោក Didier Deschamps គឺជាបុគ្គលម្នាក់ ក្នុងចំណោមមនុស្សតិចតួចបំផុតក្នុងលោក ដែលបានឈ្នះពានរង្វាន់ World Cup ទាំងក្នុងនាមជាកីឡាករ ឆ្នាំ ១៩៩៨ និងក្នុងនាមជាគ្រូបង្វឹក ឆ្នាំ ២០១៨ ។ ការចាកចេញរបស់លោក គឺជាការបិទបញ្ចប់ទំព័រប្រវត្តិសាស្ត្រ ដ៏ជោគជ័យបំផុតមួយរបស់សហព័ន្ធបាល់ទាត់បារាំង។

Most Popular

To Top