ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លោក ផាត់ បញ្ញាសុជាតក៌ អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាតំណាង លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹកកីឡា និងលោក ថោង បញ្ញាធនប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះបានអញ្ជើញទទួលស្វាគមន៍ក្រុមម្ចាស់មេដាមាស ប្រាក់ និងសំរិទ្ធក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជឺជីតស៊ូជើងឯកទ្វីបអាស៊ីលើកទី១០ ឆ្នាំ២០២៦ “10th Ju-Jitsu Asian Championship 2026”ទីក្រុងអាល់ម៉ាទី ប្រទេសកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែកក្កដា បានមកដល់កម្ពុជាវិញហើយ។

ការប្រកួតជើងឯកទ្វីបអាស៊ីលើកទី១០ ឆ្នាំ២០២៦ “10th Ju-Jitsu Asian Championship 2026” ប្រទេសកាហ្សាក់ស្ថាន នេះក្រុមជម្រើសជាតិកីឡាជឺជីតស៊ូកម្ពុជា ដណ្តើមបានសរុបមេដាយ ៨ គ្រឿង ក្នុងមេដាយមាស ២ គ្រឿង មេដាយប្រាក់៣ គ្រឿង និងមេដាយសំរិទ្ធ៣ គ្រឿង។ ប្រតិភូ និងអត្តពលិកជាតិចំនួន ១៤ នាក់ គ្រូបង្វឹកចំនួន២រូប និងមន្ត្រីកីឡាចំនួន ៨ រូប ។

កីឡាការិនី ទឹន សុវណ្ណបួរកែវ និង កីឡាការិនី ហេង ស៊ីវហ៊ាង ទទួលបានមេដាយមាស ១គ្រឿង (លើវិញ្ញាសា U21 Ju-Jitsu Duo Mix and Female)។កីឡាការិនី ទឹន សុវណ្ណបួរកែវ និង កីឡាការិនី ហេង ស៊ីវហ៊ាង ទទួលបានមេដាយមាស ១គ្រឿង (លើវិញ្ញាសា U21 Ju-Jitsu Duo Mix and Female) ។ កីឡាករ គង់ម៉ូណា មិថុរ៉ា និងកីឡាការិនី គង់ម៉ូណា ជេស៊ីកា ទទួលបានមេដាយប្រាក់ ១គ្រឿង (លើវិញ្ញាសា Adult Ju jitsu Duo Open)។

កីឡាការិនី ទឹន សុវណ្ណបួរកែវ និងកីឡាការិនី គង់ម៉ូណា ជេស៊ីកា ទទួលបានមេដាយប្រាក់ ១គ្រឿង (លើវិញ្ញាសា Adult Ju jitsu Show Women) ។ កីឡាការិនី ហេង ស៊ីវហ៊ាង និងកីឡាករ ទូច ពីរកក្កដា ទទួលបានមេដាយប្រាក់ ១គ្រឿង (លើវិញ្ញាសា Adult Ju jitsu Show Mixed)។ កីឡាករ សរ សុផានុត ទទួលបានមេដាយសំរិទ្ធ ១គ្រឿង (លើវិញ្ញាសាឯកត្តជនបុរស U21 Ju-Jitsu Fighting Male ក្រោម69 គ.ក)។ កីឡាករ គង់ម៉ូណា មិថុរ៉ា កីឡាករ ទូច ពីរកក្កដា ទទួលបានមេដាយសំរិទ្ធ ១គ្រឿង (លើវិញ្ញាសា Adult Ju jitsu Duo Men & Mixed) និងកីឡាការិនី ហេង ស៊ីវហ៊ាង និងកីឡាការិនី ទឹន សុវណ្ណបួរកែវ ទទួលបានមេដាយសំរិទ្ធ ១គ្រឿង (លើវិញ្ញាសា Adult Ju jitsu Duo Women)៕





