កីឡា

កីឡាករវាយកូនឃ្លីលើតុ ជើងខ្លាំងកម្រិត A និងកម្រិត B ចំនួន ៦៤ នាក់ ចូលរួមការប្រកួតកីឡាវាយកូនឃ្លី លើតុពានរង្វាន់មិត្តភាពឆ្នាំ២០២៦

ភ្នំពេញ ៖ កីឡាករវាយកូនឃ្លីលើតុជើងខ្លាំងកម្រិត A និងកម្រិត B ចំនួន ៦៤ នាក់ស្មើនឹង ៣២ ក្រុមបានចូលរួមព្រឹតិ្តការណ៍ ការប្រកួតកីឡាវាយកូនឃ្លីលើតុ ពានរង្វាន់មិត្តភាព វិញ្ញាសាវាយគួបុរសកម្រិត A និងកម្រិត B លើកទី១ ឆ្នាំ២០២៦ ជាផ្លូវការ នៅក្លិបហាវ៉ៃ ប៉េងប៉ុងក្នុងស្តាតអូទ្បាំពិក នាថ្ងៃ ទី២៥ ខែកក្កដា ឆ្នាំ ២០២៦ ធ្វើឡើងដើម្បីផ្សព្វផ្សាយ អភិឌ្ឍន និងបំផុសស្មារតី យុវជន-យុវតីឲ្យលេងកីឡាវាយកូនឃ្លីលើតុ ។

ក្នុងឱកាសពិធីបើកការប្រកួតកីឡា វាយកូនឃ្លីលើតុពានរង្វាន់មិត្តភាព វិញ្ញាសាវាយគួបុរសកម្រិត A និងកម្រិត B ដោយមានការអញ្ជើញចូលរួមពីលោក បេងហុង សុជាតិសិលា អនុប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាតំណាងឲ្យប្រធានសហព័ន្ធ កីឡាករវាយកូនឃ្លីលើតុចំនួន ៦៤ រូប និងម្ចាស់ឧបត្ថម្ភការប្រកួត ដែលប្រព្រឹត្តិក្រោមសហការរវាង សហព័ន្ធកីឡាវាយកូនឃ្លីលើតុ ក្លិបហាវ៉ៃ ប៉េងប៉ុងក្នុងស្តាតអូទ្បាំពិក និងក្រុមហ៊ុនឯកជន។

លោក តាន់ សុភក្រ្ត ប្រធានគណៈកម្មការរៀបចំការ ប្រកួតបាននិយាយថា ព្រឹតិ្តការណ៍ ការប្រកួតកីឡាវាយកូនឃ្លីលើតុ ពានរង្វាន់មិត្តភាព វិញ្ញាសាវាយគួបុរសកម្រិត A និងកម្រិត B កីឡាករវាយកូនឃ្លីលើតុកម្រិត A និងកម្រិត B ចំនួន ៦៤ នាក់ បានចូលរួម ដោយគណៈកម្មការបែងចែងចេញជា ៨ ពូល ក្នុងមួយពូលមាន ៤ ក្រុម ។ ពូលនីមួយៗ ត្រូវប្រកួតវិលជុំយកចំណាត់ថ្នក់លេខ ១ និងលេខ ២ តែប៉ុណ្ណោះ បន្ទាប់មកវគ្គ ១៦ ក្រុមត្រូវប្រកួតខ្វែង ហើយវគ្គ ១៦ ក្រុម ចុងក្រោយពាក់កណ្តាលផ្តាច់ និងកណ្តាលផ្តាច់ ។

Most Popular

To Top