ភ្នំពេញ ៖ ខេមរសហព័ន្ធតេក្វាន់ដូ ត្រៀមខ្លួនបញ្ជូនគ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណ្តាល កីឡាករ-កីឡាការិនីតេក្វាន់ដូ WT ចំនួន១២ នាក់ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាតេក្វាន់ដូ WT The 2nd CJ Viet Nam Open World Taekwondo GI ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ។

លោក ជាតិ ខេមរា គ្រូបង្វឹកជំនួយក្រុមជម្រើសជាតិ បានប្រាប់តាមអនឡាញឲ្យដឹងថា គ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណ្តាល កីឡាករ-កីឡាការិនីតេក្វាន់ដូ WT ចំនួន១២ នាក់កំពុងធ្វើការហ្វឹកហាត់យ៉ាងសកម្មភាពរៀងរាល់ថ្ងៃនៅអាគារប៊ូយ៉ុង-ខ្មែរ និងសាលហ្វឹកហាត់ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ក្រុមគណៈប្រតិភូ ១២ នាក់រួមមានលោក ឆយ យ៉ុងសុក គ្រូបង្វឹកជាប់កិច្ចសន្យា និងគ្រូបង្វឹក លោក ជាតិ ខេមរា គ្រូបង្វឹកជំនួយក្រុមជម្រើសជាតិ កញ្ញា ឈៀង អាលីហ្សា គ្រូជំនួយក្រុមថ្នាល លោក យីវ វណ្ណី ជាអាជ្ញាកណ្តាល កីឡាករជម្រើសជាតិ សំ យូដេត កីឡាករ រ៉ង លីគួង កីឡាករជម្រើសជាតិ កីឡាករជម្រើសជាតិ ស៊្រុន ផានីត និងកីឡាករជម្រើសជាតិ វ៉ា មិថុនា។

គ្រូបង្វឹកជំនួយក្រុមជម្រើសជាតិបានបន្តថា ក្នុងនោះមានកីឡាការជម្រើសជាតិ រ៉េត ផាន់ម៉ូនីកា កីឡាការិនីជម្រើសជាតិ
ឈន់ ធារ៉ា កីឡាការិនីជម្រើសជាតិ ម៉ម ជូលី និងកីឡាការិនីជម្រើសជាតិ វ៉ាន់ បូរី ។ កីឡាករ-កីឡាការិនីតេក្វាន់ដូ WT ចំនួន៨ នាក់នេះសុទ្ធសឹងជាក្រុមអត្តពលិកជម្រើសជាតិឆ្នាំ២០២៦ រួមមានកីឡាករ ៤ នាក់ និងកីឡាការិនី ៨ នាក៕

