The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Rafael Leao និងអនាគតជាមួយនឹង
ក្លឹប AC Milan ហាក់ដូចជាមិនអាចបន្តទៀតនោះទេ។
ប្រភពដដែលសរសេរថាកីឡាករ Leao នឹងត្រូវសម្រេចចិត្តផ្ទេរទៅចូលរួមក្លឹបតួគី Fenerbahce ជាផ្លូវការ
ហើយក្នុងតម្លៃខ្លួនប្រមាណជា៥០លានទៅ៦០លានអឺរ៉ូ។
សម្រាប់ AC Milan មើលឃើញថាការចាកចេញរបស់ Leao គឺជារឿងល្អខណៈដែលក្លឹបនឹងត្រូវការកញ្ចប់លុយ
ទាំងនោះដើម្បីគាំទ្រនៃការមកដល់របស់កីឡាករចំណូលថ្មីដូចជា Mario Gila និងកីឡាករ Goncalo Ramos ៕
ប្រែសម្រួល៖ស៊ុនលី
