ភ្នំពេញ៖ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមគណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណ្តាល កីឡាករ-កីឡាការិនីតេក្វាន់ដូ WT ចំនួន១៣ នាក់របស់ខេមរសហព័ន្ធតេក្វាន់ដូបានចេញដំណើរដើម្បីចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ WT The 2nd CJ Viet Nam Open World Taekwondo GI ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។

លោក ជាតិ ខេមរា គ្រូបង្វឹកជំនួយក្រុមជម្រើសជាតិ បានប្រាប់ឲ្យដឹងថា គ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណ្តាល កីឡាករ-កីឡាការិនីតេក្វាន់ដូ WT ចំនួន១៣ នាក់ចូលរួមការប្រកួតកីឡាតេក្វាន់ដូ WT The 2nd CJ Viet Nam Open World Taekwondo GI។ ក្នុងនោះលោកគ្រូ ហែម សំណាង អជ្ញាកណ្តាលអន្តរជាតិរបស់ខេមរសហព័ន្ធតេក្វាន់ដូ បានជួយសម្របសម្រួលការចំណាយប្រកួតនៅប្រទេសវៀតណាម។ តាងនាមខេមរសហព័ន្ធតេក្វាន់ដូសូមថ្លែងអំណរគុណក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា “NOCC” និងលោកគ្រូ ឆយ យ៉ុងសុក។

ក្រុមគណៈប្រតិភូ ១២ នាក់រួមមានលោក ឆយ យ៉ុងសុក គ្រូបង្វឹកជាប់កិច្ចសន្យា និងគ្រូបង្វឹក លោក ជាតិ ខេមរា គ្រូបង្វឹកជំនួយក្រុមជម្រើសជាតិ កញ្ញា ឈៀង អាលីហ្សា គ្រូជំនួយក្រុមថ្នាល លោក យីវ វណ្ណី ជាអាជ្ញាកណ្តាល កីឡាករជម្រើសជាតិ សំ យូដេត កីឡាករ រ៉ង លីគួង កីឡាករជម្រើសជាតិ កីឡាករជម្រើសជាតិ ស៊្រុន ផានីត និងកីឡាករជម្រើសជាតិ វ៉ា មិថុនា។
គ្រូបង្វឹកជំនួយក្រុមជម្រើសជាតិបានបន្តថា ក្នុងនោះមានកីឡាការជម្រើសជាតិ រ៉េត ផាន់ម៉ូនីកា កីឡាការិនីជម្រើសជាតិ ឈន់ ធារ៉ា កីឡាការិនីជម្រើសជាតិ ម៉ម ជូលី និងកីឡាការិនីជម្រើសជាតិ វ៉ាន់ បូរី ។ កីឡាករ-កីឡាការិនីតេក្វាន់ដូ WT ចំនួន៨ នាក់នេះសុទ្ធសឹងជាក្រុមអត្តពលិកជម្រើសជាតិឆ្នាំ២០២៦ រួមមានកីឡាករ ៤ នាក់ និងកីឡាការិនី ៨ នាក៕
