កីឡា

កីឡាករចំនួន៨៨ នាក់ចូលរួមការប្រកួតកីឡាចំបាប់កាច់ដៃក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ ក្រោមប្រធានបទ “កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា” នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរទេសចរណ៍បានសហការ ជាមួយសហព័ន្ធកីឡាជាតិចំនួន៤ រៀបចំការប្រកួតកីឡាលក្ខណៈមិត្តភាព ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ ចូលរួមក្នុងយុទ្ធនាការទេសចរណ៍រដូវកាលបៃតង នៅខេត្តព្រះសីហនុ ឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា” ដែលនឹងថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅទីលាន តេជោ (ពយតាមូង) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក គង់ សុភាព មន្រី្តបច្ចេកទេសសហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជា បានប្រាប់ឲ្យដឹងថា កីឡាករចំបាប់កាច់ដៃចំនួន៨៨នាក់បានចុះឈ្មោះចូលរួមការប្រកួតកីឡាចំបាច់កាច់ដៃក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ ដើម្បីចូលរួមជំរុញយុទ្ធនាការផ្សព្វផ្សាយ ទាក់ទាញទេសចរណ៍នៅរដូវកាលបៃតង នៅខេត្តព្រះសីហនុ ឆ្នាំ២០២៦ ដែលប្រព្រឹត្តចាប់ពីថ្ងៃទី២៦ នៅទីលានតេជោ ខេត្តព្រះសីហនុ ក្រោមការសហការរវាង រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានសហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជា។

ដោយទទួលបានការគាំទ្រ និងការអនុញ្ញាតពីរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍ កីឡាទេសចរណ៍ ក្រោមប្រធានបទ “កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា” អមដោយពិព័រណ៍ ផលិតផលក្នុងស្រុក រយៈពេល ៧ ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅទីលាន តេជោ (ពយតាមូង) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងគោលបំណងចូលរួមជំរុញ យុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ រដូវកាលបៃតង និងអបអរសាទរវេទិកាទេសចរណ៍ធុរកិច្ច នៅខេត្តព្រះសីហនុ បង្កើនការទាក់ទាញ និងបង្កើតនូវសកម្មភាពកម្សាន្តសប្បាយជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏ដូចជាចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅ មូលដ្ឋាន៕

Most Popular

To Top