យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ខ្សែការពារអង់គ្លេស John Stones ទំនងជានឹងត្រូវចាកចេញ ពីលីគកំពូលអង់គ្លេសហើយនៅរដូវក្តៅនេះទៅ ចូលរួមក្លឹបមួយនៅអ៊ីតាលី។
ប្រភពដដែលជឿជាក់ថាខ្សែការពារកំពស់ខ្ពស់រូបនេះបានព្រមព្រៀងជាពាក្យសំដីរួចរាល់ហើយក្នុងការទៅចូលរួមក្លឹប Inter Milan នៅរដូវកាលក្រោយ ក្នុងលក្ខខណ្ឌជាកីឡាករ ដែលមិនមានតម្លៃខ្លួនព្រមទាំងកុងត្រាដែលមានរយៈពេល២ឆ្នាំ។
ដំណឹងមួយនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈដែលកន្លងមកមានក្លឹបនៅអង់គ្លេសជាច្រើនក៏បានធ្វើទំនាក់ទំនងជាមួយនឹងភ្នាក់ងារកីឡាករដែរប៉ុន្តែមិនទទួលបានលទ្ធផលឡើយដូចជា Arsenal និង Chelsea ផង៕
ប្រែសម្រួល៖ស៊ុនលី
