កីឡា

លោក រិទ្ធ ឌីកា ៖​ គ្រប់ការប្រកួត របស់ក្រុមបាល់ទាត់វ័យចាស់ K8 ផ្តោតទៅលើសុខភាព មិត្តភាព មនុស្សធម៌ និងសប្បុរសធម៌ ដើម្បីកុមារកម្ពុជា

ភ្នំពេញ ៖លោក រិទ្ធ ឌីកា ប្រធានក្រុម បាល់ទាត់វ័យចាស់ K8 បានប្រាប់ឲ្យដឹងថា ក្រុមរបស់លោកចូលរួមការ ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់បាល់ទាត់សប្បុរសធម៌ដើម្បី កុមារកម្ពុជា រដូវកាលទី៤ ឆ្នាំ២០២៦ មិនផ្តោតលើការចាញ់ឈ្នះឡើយ អ្វីដែលសំខាន់ផ្តោតទៅលើសុខភាព មិត្តភាព មនុស្សធម៌ និងការចូលរួមដោយទឹកចិត្តប្រកបដោយក្តីមេត្តា ក្តីអាណិត និងជ្រះថ្លាជាមួយកុមារកម្ពុជា ដែលកំពុងត្រូវការជំនួយពីយើងគ្រប់គ្នា លើការសង្គ្រោះតាមរយ :គ្រូពេទ្យនៃពេទ្យកុមារ ។

លោកបានលើកឡើងសម្រាប់ការប្រកួតក្រុមបាល់ទាត់វ័យចាស់ K8 ក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់បាល់ទាត់សប្បុរសធម៌ដើម្បីកុមារកម្ពុជា រដូវកាលទី៤ ឆ្នាំ២០២៦ បន្ទាប់ពីយកចាញ់ក្រុមបាល់ទាត់មិត្តភាពមន្ទីរពេទ្យព្រះអង្គឌួង ក្នុងលទ្ធផលបច្ចេកទេស ៤ ទល់នឹង ២ នៅទីលានបាល់ទាត់វិទ្យាល័យ សម្តេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ។

ប្រធានក្រុមបាល់ទាត់វ័យចាស់ K8 បានបន្តថា ការប្រកួតនៅសប្តាហ៍ក្រោយជាមួយក្រុមបាល់ទាត់វ័យចាស់ 9NG ក៏ជាប្រកួតមួយដើម្បីសុខភាព និងមិត្តភាព ហើយក៏ជាប្រកួតចុងក្រោយក្នុងការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់បាល់ទាត់សប្បុរសធម៌ដើម្បី កុមារកម្ពុជា រដូវកាលទី៤ ឆ្នាំ២០២៦ដែរ។

ថវិកាដែលប្រមូលបានពីការប្រកួតកីឡាបាល់ទាត់ពានរង្វាន់បាល់ទាត់សប្បុរសធម៌ដើម្បីកុមារកម្ពុជា ផ្តល់ជូននៅមន្ទីរពេទ្យគន្ធបុប្ផាអង្គរ ខេត្តសៀមរាប និងមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានៅភ្នំពេញ ធ្វើឡើងដើម្បីដល់កុមារដែលសម្រាកព្យបាលជំងឺនៅមន្ទីរពេទ្យទំាង២ ៕
ដោយ៖លី ភីលីព

Most Popular

To Top