កីឡា

កីឡាករជម្រើសជាតិ វ៉ា មិថុនា ដណ្តើមបានមេដាយសំរិទ្ធ ១ គ្រឿងនៃការប្រកួត The 2nd CJ Viet Nam Open World Taekwondo GI នៅវៀតណាម

ភ្នំពេញ៖នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ កីឡាករជម្រើសជាតិ វ៉ា មិថុនា ដណ្តើមបានមេដាយសំរិទ្ធ ១ គ្រឿងលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៨០ គីឡូក្រាមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ WT The 2nd CJ Viet Nam Open World Taekwondo GI ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។ 

លោក ជាតិ ខេមរា គ្រូបង្វឹកជំនួយក្រុមជម្រើសជាតិ បានប្រាប់ពីវៀតណាមឲ្យដឹងថា កីឡាករជម្រើសជាតិ វ៉ា មិថុនា ដណ្តើមបានមេដាយសំរិទ្ធ ១ គ្រឿង លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៨០ គីឡូក្រាម  ម្ចាស់មេដាយមាស បានទៅលើកីឡាករ ប្រទេសរុស្សី ម្ចាស់មេដាយប្រាក់ បានទៅលើកីឡាករប្រទេសវៀតណាម និងម្ចាស់មេដាយសំរិទ្ធផ្ទួន បានទៅលើកីឡាករប្រទេសអង់គ្លេស។

ខេមរសហព័ន្ធតេក្វាន់ដូបានបញ្ជូន គ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណ្តាល កីឡាករ-កីឡាការិនីតេក្វាន់ដូ WT ចំនួន១៣ នាក់ចូលរួមការប្រកួតកីឡាតេក្វាន់ដូ WT The 2nd CJ Viet Nam Open World Taekwondo GI។ ក្នុងនោះលោកគ្រូ ហែម សំណាង អជ្ញាកណ្តាលអន្តរជាតិរបស់ខេមរសហព័ន្ធតេក្វាន់ដូ បានជួយសម្របសម្រួលការចំណាយប្រកួតនៅប្រទេសវៀតណាម។ តាងនាមខេមរសហព័ន្ធតេក្វាន់ដូសូមថ្លែងអំណរគុណក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា “NOCC” និងលោកគ្រូ ឆយ យ៉ុងសុក។

ក្រុមគណៈប្រតិភូ ១២ នាក់រួមមានលោក ឆយ យ៉ុងសុក គ្រូបង្វឹកជាប់កិច្ចសន្យា និងគ្រូបង្វឹក លោក ជាតិ ខេមរា គ្រូបង្វឹកជំនួយក្រុមជម្រើសជាតិ កញ្ញា ឈៀង អាលីហ្សា គ្រូជំនួយក្រុមថ្នាល លោក យីវ វណ្ណី ជាអាជ្ញាកណ្តាល កីឡាករជម្រើសជាតិ សំ យូដេត កីឡាករ រ៉ង លីគួង កីឡាករជម្រើសជាតិ កីឡាករជម្រើសជាតិ ស៊្រុន ផានីត និងកីឡាករជម្រើសជាតិ វ៉ា មិថុនា។

គ្រូបង្វឹកជំនួយក្រុមជម្រើសជាតិបានបន្តថា ក្នុងនោះមានកីឡាការជម្រើសជាតិ រ៉េត ផាន់ម៉ូនីកា កីឡាការិនីជម្រើសជាតិឈន់ ធារ៉ា កីឡាការិនីជម្រើសជាតិ ម៉ម ជូលី និងកីឡាការិនីជម្រើសជាតិ វ៉ាន់ បូរី ។ កីឡាករ-កីឡាការិនីតេក្វាន់ដូ WT ចំនួន៨ នាក់នេះសុទ្ធសឹងជាក្រុមអត្តពលិកជម្រើសជាតិឆ្នាំ២០២៦ រួមមានកីឡាករ ៤ នាក់ និងកីឡាការិនី ៨ នាក៕

ដោយ៖លី ភីលីព

Most Popular

To Top