យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានយល់ព្រមហើយក្នុង ការទទួលយកលក្ខខណ្ឌផ្ទេរ កីឡាករខ្សែបម្រើឆ្នើមម្នាក់របស់ក្លឹបBrighton ។
កីឡាករឆ្នើម Carlos Baleba នឹងអាចធ្វើដំណើរមកចូលរួមជាមួយនឹង Old Trafford ក្រោយពេលដែលក្លឹបបានយល់ព្រម ក្នុងការចំណាយលុយ៧០លានផោន លើតម្លៃខ្លួនរបស់កីឡាករ Baleba។
កីឡាករសញ្ជាតិកាមេរូនវ័យ២២ឆ្នាំរូបនេះ នឹងត្រូវធ្វើដំណើរមកចូលរួម ជួយក្រុមរបស់ Michale Carrick និងធ្វើតេស្តសុខភាពយ៉ាងហោច ណាស់នៅយប់ថ្ងៃសៅរ៍នេះតែម្តង។
គួរឲ្យដឹងដែរថា Man UTD កំពុងព្យាយាមក្នុងការកសាងក្រុមឡើងវិញ យ៉ាងខ្លាំងនៅរដូវកាលនេះ ក្រោយទទួលបានសិទ្ធក្នុងការវិល ត្រឡប់ទៅលេងនៅ Champion Leagues វិញ៕
ប្រែសម្រួល៖ស៊ុនលី
