ភ្នំពេញ៖ កីឡាករ-កីឡាការិនីចំនួន ៣២ ក្រុមចូលរួមការប្រកួតកីឡាបោះបុរស និងនារី ៣ទល់ ៣ ពានរង្វាន់បាល់បោះ CamEd ឆ្នាំ២០២៦ “ CamEd Men’s & Women’s Basketball Tournament 2026” ជាព្រឹត្តិការណ៍មួយ ដែលអាចផលិត ធនធានកីឡាករ-កីឡាការិនីកីឡាបាល់បោះដ៏សំខាន់ ហើយតាមរយៈការរៀបចំ ការប្រកួតជារៀងរាល់ឆ្នាំ នៅតាមគ្រឹះស្ថានឧត្តមសិក្សា គឺជាប្រភពដ៏សំខាន់ ក្នុងការចូលរួមជួយអភិវឌ្ឍធនធាន អត្តពលិកជាមួយសហព័ន្ធកីឡាជាតិនានា ។

ការប្រកួតកីឡាបោះបុរស និងនារី ៣ទល់ ៣ ពានរង្វាន់បាល់បោះ CamEd ឆ្នាំ២០២៦ “ CamEd Men’s & Wo men’s Basketball Tournament 2026” នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានប្រកាសបើកជាផ្លូវការ ដោយមានការអញ្ជើញអ្នក តំណាងលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថាន ខេមអេដ មន្រ្តីអាជ្ញាកណ្តាលសហព័ន្ធកីឡាបាល់បោះកម្ពុជា និង កីឡាករ-កីឡាការិនីចំនួន ៣២ ក្រុម ការប្រកួតនេះរៀបចំដោយវិទ្យាស្ថាន ខេមអេដសហកាជាមួយសហព័ន្ធ កីឡាបាល់បោះកម្ពុជា នៅសាលបាល់បោះក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
ការប្រកកួតធ្វើឡើង រយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី២២ និងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅសាលបាល់បោះ ក្នុងមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ។ តាមរយៈការរៀបចំព្រឹត្តិការណ៍ កីឡានេះជួយជំរុញឲ្យក្រុមកីឡាករ-កីឡារិនីជានិស្សិតរបស់ខ្លួនបានចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជាពិសេសបណ្តុះឲ្យពួកគាត់ចេះ ធ្វើការជាក្រុម ចេះធ្វើការក្រោមសម្ពាធ ដើម្បីឲ្យពួកគាត់ទទួលបាននូវបទពិសោធទាំងកម្លាំង និងលទ្ធផលជោគជ័យ។

វិទ្យាស្ថាន ខេមអេដ និង គ្រឹះស្ថានឧត្តមសិក្សាផ្សេងៗទៀត នឹងវិនិយោគក្នុងវិស័យកីឡា ឲ្យកាន់តែច្រើនក្នុងការ ប្រកួតប្រជែងនៃកម្រិតឧត្តមសិក្សា។ ជាធម្មតា នៅប្រទេសផ្សេងៗ កីឡាករ-កីឡាការិនី នៅតាមកម្រិតឧត្តមសិក្សា គឺជាប្រភព ដ៏សំខាន់ សម្រាប់ការជ្រើសរើស ធនធានចូលរួម ជាមួយក្រុមជម្រើសជាតិ នៅតាមសហព័ន្ធកីឡា ជំនាញនីមួយៗ។ ដូច្នេះហើយ បើយើងបង្កើតវប្បធម៌កីឡា ក្នុងវិស័យឧត្តមសិក្សា កាន់តែច្រើន វានឹងអាចជួយផ្តល់ធនធានកាន់តែច្រើនចូលរួមជាមួយជាតិ ក្នុងការត្រៀមឆ្ពោះ ទៅចូលរួមប្រកួតអន្តរជាតិផងដែរ៕







