កីឡា

នាយកប្រតិបត្តិ ផ្នែកទីផ្សារកីឡាអាហ្សង់ទីន ២ នាក់ ជាប់ពាក់ព័ន្ធរឿងអាស្រូវពុករលួយរបស់ FIFA ទទួលស្គាល់ថា បានសូកប៉ាន់ហើយ

អាហ្សង់ទីន៖ លោក Hugo Jinkis និង លោក Mariano Jinkis ជានាយកប្រតិបត្តិផ្នែកទីផ្សារកីឡា អាហ្សង់ទីនដំបូងឡើយត្រូវបានចោទប្រកាន់ បន្ទាប់ពីការស៊ើបអង្កេតដ៏ទូលំទូលាយមួយកាលឆ្នាំ ២០១៥ បានធ្វើឲ្យរង្គោះរង្គើស្ថាប័នគ្រប់គ្រង FIFA និងសហព័ន្ធទ្វីបសម្រាប់អាមេរិកខាងត្បូង និងខាងជើង យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

នាយកប្រតិបត្តិផ្នែកទីផ្សារកីឡាអាហ្សង់ទីនពីរនាក់ដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយដ៏ធំមួយរបស់ FIFA បានសារភាពកាលពីថ្ងៃព្រហស្បតិ៍ថា បានសូកប៉ាន់ មន្ត្រីបាល់ទាត់អន្តរជាតិ ដើម្បីធានាសិទ្ធិប្រព័ន្ធ ផ្សព្វផ្សាយដែលរកប្រាក់ចំណេញបានច្រើន ខណៈពួកគេបានចុះកិច្ចព្រមព្រៀង ជាមួយព្រះរាជអាជ្ញាអាមេរិកដើម្បីជៀសវាងការកាត់ក្តី។

លោក Hugo Jinkis និងលោក Mariano Jinkis ដែលជាឪពុក និងកូនប្រុស ត្រូវបានចោទប្រកាន់ បន្ទាប់ពីការស៊ើបអង្កេតដ៏ទូលំទូលាយមួយកាលឆ្នាំ ២០១៥ ដែលបានធ្វើឲ្យរង្គោះរង្គើស្ថាប័នគ្រប់គ្រង FIFA និងសហព័ន្ធទ្វីបសម្រាប់អាមេរិកខាងត្បូង និងខាងជើង។ ការស៊ើបអង្កេតរបស់អាមេរិក រួមមានការវាយឆ្មក់លើមន្ត្រី FIFA នៅទីក្រុង Zurich បាននាំឲ្យមានការចាប់ខ្លួនជាបន្តបន្ទាប់ ការកាត់ក្តី និងការផ្តន្ទាទោសជាបន្តបន្ទាប់ និងការសារភាពកំហុស។

ក្រោមកិច្ចព្រមព្រៀងពន្យារពេលការចោទប្រកាន់ (DPA) អាមេរិកនឹងលុបចោលការចោទប្រកាន់ពីបទក្លែងបន្លំប្រឆាំងនឹងគ្រួសារ Jinkises បានសារភាពថា បានរៀបចំគម្រោងមួយដែលក្លែងបន្លំ FIFA, CONCACAF និង CONME BOL។ ពួកគេក៏បានយល់ព្រមរឹបអូសប្រាក់ចំនួន ៥០ លានដុល្លារអាមេរិកជាផ្នែកមួយនៃកិច្ចព្រមព្រៀងផងដែរ។

នេះបើយោងតាមឯកសាររបស់តុលាការថា បុរសទាំងនោះបានយល់ព្រមបង់ប្រាក់ និងបានបង់ប្រាក់រាប់សិបលានដុល្លារជាសំណូកពាណិជ្ជកម្មដល់នាយកប្រតិបត្តិបាល់ទាត់ជាថ្នូរនឹងការគាំទ្រក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីទទួលបានសិទ្ធិប្រព័ន្ធផ្សព្វផ្សាយ និងទីផ្សារដ៏មានប្រាក់ចំណេញចំពោះការប្រកួតបាល់ទាត់ផ្សេងៗ។

ឯកសារនេះបានបញ្ជាក់ថា គ្រួសារ Jinkises ដែលជាសហម្ចាស់នៃក្រុមហ៊ុនទីផ្សារកីឡាអាហ្សង់ទីន Full Play បានប្រើប្រាស់សំណូកដើម្បីទទួលបានសិទ្ធិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការប្រកួត រួមទាំងវគ្គជម្រុះ World Cup និង Copa America៕

Most Popular

To Top