កីឡា

Liverpool វាយបកឈ្នះ Atlético Madrid ២-១ នៅ Champions League

បរទេស៖ ក្រុម Liverpool ចាប់ផ្តើមយុទ្ធនាការ UEFA Champions League ដោយជោគជ័យ បន្ទាប់ពីវាយបកយកឈ្នះ Atlético Madrid ២-១ នៅកីឡដ្ឋាន Anfield នេះបើតាមការចេញផ្សាយLivescore។

Atlético Madrid បានបើកការនាំមុខតាំងពីនាទីទី១៧ ដោយ Marcos Llorente ប៉ុន្តែ Liverpool បានតាមស្មើវិញតាមរយៈ Dominik Szoboszlai មុនបញ្ចប់វគ្គទី១។ នៅដើមវគ្គទី២ Alexis Mac Allister បានស៊ុតបញ្ចូលទីបន្ថែម ដើម្បីជួយ Liverpool បញ្ច្រាសលទ្ធផល និងរក្សាជ័យជម្នះ ២-១ រហូតដល់ចប់ការប្រកួត។

ជ័យជម្នះនេះធ្វើឱ្យ Liverpool ចាប់ផ្តើមដំណាក់កាល League Phase នៃ Champions League ដោយទទួលបាន ៣ពិន្ទុ ខណៈ Atlético Madrid ត្រូវបន្តស្វែងរកជ័យជម្នះនៅការប្រកួតបន្ទាប់។

ប្រែសម្រួល៖ គីរី

Most Popular

To Top