បរទេស៖ ក្រុម Arsenal បានចាប់ផ្តើមយុទ្ធនាការ UEFA Champions League 2026/27 ដោយជ័យជម្នះ បន្ទាប់ពីយកឈ្នះ Napoli ១-០ នៅក្រៅដី នេះបើតាមការចេញផ្សាយ Livescore។
ការប្រកួតមានភាពស្វិតស្វាញនៅវគ្គទី១ ខណៈ Arsenal មានឱកាសជាច្រើន ប៉ុន្តែមិនអាចបញ្ចប់ទីបាន។ រហូតដល់នាទីទី៧៥ Martin Odegaard បានស៊ុតបាល់យ៉ាងល្អពីក្រៅតំបន់ពិន័យ បាល់ប៉ះបង្គោលមុនចូលទី និងក្លាយជាគ្រាប់បាល់ជ័យជម្នះសម្រាប់ Arsenal។

ទោះជាយ៉ាងណា ខ្សែការពាររបស់ Arsenal រក្សាសំណាញ់ទីបានរហូតដល់ចប់ ដើម្បីយកបាន៣ពិន្ទុសំខាន់ នៅការប្រកួតបើកឆាក។
ជ័យជម្នះនេះក៏បន្តទម្រង់លេងដ៏ល្អរបស់ Ødegaard ដោយគ្រាប់បាល់នេះជាគ្រាប់ទី៤ របស់គេក្នុង៥ ប្រកួត នៅរដូវកាលនេះ។ ចំណែក Napoli ក្រោមការដឹកនាំរបស់ Massimiliano Allegri ត្រូវបន្តស្វែងរកចំណុចកែលម្អ បន្ទាប់ពីចាប់ផ្តើមរដូវកាលមិនសូវល្អ។
ប្រែសម្រួល៖ គីរី
