កីឡា

PSG បើកយុទ្ធនាការ Champions League ដោយបំបាក់ Slovan Bratislava ៦-១

បរទេស៖ Livescore បានចេញផ្សាយថា ក្រុម Paris Saint-Germain (PSG) បានចាប់ផ្តើមការពារតំណែងជើងឯក UEFA Champions League របស់ខ្លួនយ៉ាងល្អឥតខ្ចោះ ដោយយកឈ្នះ Slovan Bratislava ៦-១ នៅកីឡដ្ឋាន Parc des Princes។

Ousmane Dembélé រកបាន២គ្រាប់នៅនាទីទី១៧ និង២៣ ខណៈ Ferran Torres បង្ហាញទម្រង់លេងដ៏អស្ចារ្យ ដោយស៊ុតបាន Hat-trick នៅនាទីទី៣១, ៤៧ និង៥៧។ Suleiman Camara រកបានមួយគ្រាប់សងឱ្យ Slovan នៅនាទីទី៥៩ ប៉ុន្តែ Fabián Ruiz បានបន្ថែមគ្រាប់ទី៦សម្រាប់ PSG នៅនាទីទី៨៨។

ជ័យជម្នះនេះជួយឱ្យ PSG ចាប់ផ្តើមការពារតំណែងជើងឯកអឺរ៉ុបដោយទទួលបាន៣ពិន្ទុយ៉ាងសំខាន់។ ជាពិសេស Ferran Torres បានក្លាយជាតួអង្គសំខាន់ក្នុងការប្រកួត បន្ទាប់ពីរកបាន Hat-trick នៅការបង្ហាញខ្លួនក្នុង Champions League ជាមួយ PSG។

សម្រាប់ PSG ក្រោមការ ដឹកនាំរបស់ Luis Enrique លទ្ធផលនេះក៏ជាការឆ្លើយតបដ៏ល្អ បន្ទាប់ពីក្រុមមានការ ចាប់ផ្តើមរដូវកាលក្នុងស្រុកមិនសូវល្អ។ ក្រុមម្ចាស់ជើងឯកអឺរ៉ុបកំពុងបន្ត ដំណើរឆ្ពោះទៅរកការឈ្នះ Champions League ជាលើកទី៣ជាប់គ្នា។
ប្រែសម្រួល៖ គីរី

Most Popular

To Top