កីឡា

លោក ហ៊ាម ជាវហេង ជួបសំណេះសំណាល និងសួរសុខទុក្ខអត្តពលិកទូករបស់ក្រសួងមហាផ្ទៃកំពូងហ្វឹកហាត់ នៅទីលានមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក ហ៊ាម ជាវហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានទទួលដឹកនាំ និងពិនិត្យលើប្រតិភូ-ប្រតិភូរង ដែលទទួលជួយការងារសមាគមកីឡា ១១ ប្រភេទ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក-គ្រូជំនួយ និងកីឡាករ-កីឡាការិនី នៃសមាគមកីឡាទូកក្រសួងមហាផ្ទៃ ដែលកំពុងប្រមូលផ្តុំហ្វឹកហាត់ នៅទីលានមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល។

នាឱកាសនោះ លោកអគ្គលេខាធិការរង ប្រធានទទួលដឹកនាំ បាននាំយកអំណោយ សម្ភារកីឡា ទឹកពិសាបរិសុទ្ធ និងថវិកាមួយចំនួន របស់លោក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ប្រគល់ជូន ទៅដល់គ្រូបង្វឹក-គ្រូជំនួយ និងកីឡាករ-កីឡាការិនីទូកទាំងអស់ ដើម្បីត្រៀមខ្លួនការប្រកួតនានានៅឆ្នាំ២០២៦ ។

ក្រុមកីឡាករ-កីឡាការិនី នៃសមាគមកីឡាទូកក្រសួងមហាផ្ទៃកំពុងត្រៀមចូលរួមការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូក ង ទូកនាគ ទូកផ្កាចារ ”ពានរង្វាន់លោកអភិសន្តិបណ្ឌិត ស សុខា” លើកទី៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ការប្រកួតកីឡាទូកនាគ ទូកកានូ និងរ៉ូអ៊ីង ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅខេត្តស្វាយរៀង៕

Most Popular

To Top