កីឡា

លោក កែ ប៊ុនខៀង និងលោក វ៉ា ស៊ិនភីរម្យ ទទួលស្វាគមន៍ប្រតិភូ កីឡាគុនចម្រុះកម្ពុជា និងម្ចាស់មេដាយសំរិទ្ធ ត្រឡប់មកដល់មាតុភូមិវិញ ក្រោយបញ្ចប់ការប្រកួតកីឡា អាស៊ី លើកទី២០ នៅជប៉ុន

ខេត្តកណ្តាល ៖ ប្រតិភូកីឡាគុនចម្រុះ និងម្ចាស់មេដាយសំរិទ្ធ កីឡាការិនីគុនចម្រុះកម្ពុជា ចេង ដាលីន ត្រឡប់មកដល់មាតុភូមិវិញ ក្រោយបញ្ចប់បេសកកម្ម របស់ខ្លួន ក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡាអាស៊ី លើកទី២០ ((The 20th Asian Games 2026) នៅទីក្រុង Aichi-Nagoya ) នៅប្រទេសជប៉ុន នាយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិតេជោប្រតិភូកីឡាគុនចម្រុះ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការទទួលស្វាគមន៍ពីសំណាក់ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ា ស៊ិនភីរម្យ អនុប្រធានទីនៃសហព័ន្ធកីឡាគុនចម្រុះកម្ពុជា តំណាងលោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាគុនចម្រុះកម្ពុជា លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងលោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

កីឡាការិនី ចេង ដាលីន បានដណ្ដើមបានមេដាយសំរឹទ្ធពីប្រភេទកីឡាគុនចម្រុះ (MMA) ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ២០២៦ នៅប្រទេសជប៉ុន។ កីឡាការិនីការ៉េតេកម្ពុជា វ៉ាន់ ចរិយា ទទួលបានមេដាយសំរិទ្ធលើវិញ្ញាសា ប្រយុទ្ធនារីប្រភេទទម្ងន់ក្រោម ៦១គីឡូក្រាម។ កីឡាការិនី ឌី គឹមយាន លើវិញ្ញាសាឯកត្តជននារី និងមេដាយសំរិទ្ធ ១ គ្រឿងមួយទៀតបានទៅលើកីឡាការិនី យ៉ន សោភ័ណ្ឌរស្មី និងកីឡាការិនី ម៉ី ស្រីមាសលើវិញ្ញាសាគូនារី ។

កម្ពុជាបានបញ្ជូនប្រភេទកីឡាចូលរួមប្រកួត ចំនួន ១៤ ប្រភេទកីឡា កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡាប្រដាល់សកល កីឡាជីជីតស៊ូ កីឡាយូដូ កីឡាការ៉ាតេ កីឡាតេក្វាន់ដូ WT កីឡាទ្រីយ៉ាត្លង កីឡាចំបាប់ កីឡា E-Sports កីឡាបាល់ទាត់លើតុ កីឡាគុនចម្រុះ កីឡាទូកក្តោង និងកីឡាប្រភេទកីឡាសូហ្វតិន្នីស ។

ប្រតិភូដឹកនាំកីឡា ចំនួន ២៥នាក់ កីឡាករ ៣៩ នាក់ កីឡាការិនី ២០ នាក់ ចំនួន ៥៩នាក់ គ្រូបង្វឹក ២១នាក់ ចំនួន ២១នាក់ សរុបចំនួន ១០៦ នាក់។ ការប្រកួតកីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ នៅ ទីក្រុងណាកូយ៉ា ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦៕
ដោយ៖លី ភីលីព

Most Popular

To Top