កីឡា

ការជួបគ្នាដ៏ គួរឱ្យចាប់អារម្មណ៍រវាងអាល្លឺម៉ង់ និង ហូឡង់ ក្រោយការដឹកនាំរបស់អ្នកចាត់ការថ្មី ក្នុងពានរង្វាន់ Nations League

បរទេស៖ ព្រឹត្តិការណ៍បាល់ទាត់អន្តរជាតិដ៏ទាក់ទាញ និងការបង្ហាញខ្លួនជាលើកដំបូងរបស់គ្រូបង្វឹកកំពូលពីររូបគឺ លោក Jurgen Klopp ដឹកនាំជម្រើសជាតិអាល្លឺម៉ង់ និងលោក Xavi Hernandez ដឹកនាំជម្រើសជាតិហូឡង់ ក្នុងការប្រកួត UEFA Nations League។

យុគសម័យថ្មីរបស់លោក Jurgen Klopp បន្ទាប់ពីអាល្លឺម៉ង់ជួបប្រទះការបរាជ័យជាបន្តបន្ទាប់ក្នុងព្រឹត្តិការណ៍ធំៗ អឺរ៉ូ និង World Cup លោក Klopp ត្រូវបានតែងតាំងដើម្បីមកស្តារមុខមាត់ក្រុមឡើងវិញ តាមរយៈទម្រង់លេងបែបទំនើប និងការលើកទឹកចិត្ត។ ក្នុងជំហានដំបូងដ៏គួរឱ្យភ្ញាក់ផ្អើល លោកបានកោះហៅកីឡាករដល់ទៅ ៤៤ នាក់ ភាគច្រើនជាយុវជន ដើម្បីបែងចែកជាពីរក្រុមផ្សេងគ្នា សម្រាប់ការប្រកួតសាកល្បង។

យុទ្ធសាស្ត្រថ្មីរបស់លោក Xavi ជាមួយហូឡង់ អតីតគ្រូបង្វឹក Barcelona លោក Xavi Hernandez បានចូលកាន់តំណែងជាគ្រូបង្វឹកហូឡង់បន្តពីលោក Ronald Koeman។ បើប្រៀបធៀបទៅនឹងទម្រង់លេងរបស់លោក Koeman ក្រុមហូឡង់ក្រោមការដឹកនាំរបស់លោក Xavi ត្រូវបានគេរំពឹងថានឹងលេងបែបប្រយុទ្ធជាងមុន គ្រប់គ្រងបាល់បានល្អ និងមានប្រព័ន្ធការពាររឹងមាំ ដែលស័ក្តិសមនឹងកីឡាករវ័យក្មេងរបស់ពួកគេដែលកំពុងលេងនៅតាមបណ្តាក្លឹបធំៗនៅអឺរ៉ុប។

ជារួម ការប៉ះគ្នារវាងហូឡង់ និងអាល្លឺម៉ង់នៅទីក្រុង Amsterdam មិនត្រឹមតែជាការប្រកួតដ៏ធំនោះទេ ប៉ុន្តែវាគឺជាការបើកទំព័រថ្មី សម្រាប់ការសាកល្បងយុទ្ធសាស្ត្រ និងទម្រង់លេងរបស់គ្រូបង្វឹកទាំងពីរ ក្នុងការកសាងក្រុមឡើងវិញ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ។

ប្រែសម្រួល៖ គីរី

Most Popular

To Top