កីឡា

Jadon Sancho រងការបដិសេធពីក្លឹបនៅរុស្សី Krasnodar ដើម្បីផ្ទេរទៅលេងនៅទីនោះ

យោងតាការចេញផ្សាយរបស់ The Goal​បានឲ្យដឹងថាកីឡាករ Jadon Sancho ដែលកំពុងព្យាយាមស្វែងរកក្លឹបថ្មីប្រកបអាជីពឡើងវិញនោះពេលនេះបានត្រឹមទទួលរងការបដិសេធពីក្លឹបនៅលីគកំពូលរុស្សី Krasnodar ដើម្បីចុះហត្ថលេខាលើអតីតកីឡាករបិសាចក្រហម Man UTD រូបនេះ។

ប្រភពដដែលសរសេរថាទោះបីជាកីឡាករផ្ទាល់មានបំណងចង់ផ្ទេរទៅចូលរួមនៅទីនោះក្តីប៉ុន្តែកិច្ចព្រមព្រៀងហាក់ដូចជាមិនដំណើរទៅបានជោគជ័យឡើយទាំងនៅដំណាក់កាលដំបូងក្តី។

កីឡាករខ្សែប្រយុទ្ធអង់គ្លេសវ័យទើបតែ២៦ឆ្នាំរូបនេះមិនទាន់មានក្លឹបលេងវិញនៅឡើយបន្ទាប់ពីបានចាកចេញពីក្លឹប Man UTD កាលពីចុងរដូវកាលមុនប៉ុន្តែក្រោយមកក៏មានដំណឹងថា
មានការណែនាំឲ្យកីឡាករទៅចូលរួមក្លឹបនៅរុស្សីនេះ។

គួរឲ្យដឹងដែរថាកីឡាករ Sancho ធ្លាប់ប្រកបអាជីពនៅក្លឹបធំៗដូចជា Dortmund មុនផ្ទេរមកចូលរួម Man UTD ហើយក៏ធ្លាប់ខ្ចីជើងត្រឡប់ទៅអាល្លឺម៉ង់វិញនិងជាមួយនឹងក្លឹប
Aston Villa ផងដែរ៕

Most Popular

To Top