ស៊ីដនី ៖ អង្គការឃ្លាំមើលមួយកាលពីថ្ងៃចន្ទបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាចប្រឈមនឹងការ ផាកពិន័យរាប់ពាន់លានដុល្លារចំពោះការខកខាន ក្នុងការដោះស្រាយព័ត៌មានមិនពិតនៅក្រោមច្បាប់ របស់ប្រទេសអូស្ត្រាលី ដែលបានស្នើឡើង និងនាំមក នូវស្តង់ដារចាំបាច់ដល់វិស័យដែលគ្រប់គ្រងតិចតួច យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ នៅក្រោមច្បាប់បានស្នើឡើង ម្ចាស់វេទិការដូចជា Facebook, Google, Twitter, TikTok និងសេវាកម្មផតឃែស្ថ នឹងត្រូវប្រឈមមុខនឹងការពិន័យមានតម្លៃរហូតដល់ទៅ ៥ ភាគរយនៃចំណូលប្រចាំឆ្នាំជាសកល...
ស៊ីដនី ៖ អភិបាលក្រុងអូស្ត្រាលី ប្រចាំតំបន់បាននិយាយថា លោកអាចនឹងប្តឹង OpenAI ប្រសិនបើវាមិនកែតម្រូវការ អះអាងមិនពិត របស់ ChatGPT ថា លោកបានជាប់ពន្ធនាគារ ពីបទសូកប៉ាន់ ដែលនេះ ជាបណ្តឹងបរិហារកេរ្តិ៍ ជាលើកដំបូងប្រឆាំង នឹងសេវាកម្ម អត្ថបទស្វ័យប្រវត្តិ យោងតាមការចេញ ផ្សាយពីគេហទំព័រ ជប៉ុនធូដេ ។...
កង់បេរ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ថា ប្រភេទសត្វនៅ ក្នុងប្រទេសអូស្ត្រាលីថ្មី ជាង៦០០ប្រភេទ ត្រូវបានគេរកឃើញកាលពីឆ្នាំមុន ។ នេះបើយោងតាមទិន្នន័យ របស់រដ្ឋាភិបាលបានបង្ហាញឲ្យដឹង ។ យោងតាមការសិក្សាស្រាវជ្រាវ ធនធានជីវសាស្ត្រអូស្ត្រាលីចុងក្រោយបំផុត ហៅកាត់ថា (ABRS) ដែលត្រូវបានបោះពុម្ពផ្សាយ ដោយនាយកដ្ឋានកិច្ចការប្រែប្រួល អាកាសធាតុ ថាមពល...
សាន់ឌីហ្គោ៖ ប្រទេសទាំងពីរ និងអង់គ្លេស បានឲ្យដឹងថា ប្រទេសអូស្ត្រាលី នឹងទិញនាវាមុជទឹកវាយប្រហារ ដោយថាមពលនុយក្លេអ៊ែរ ពីសហរដ្ឋអាមេរិក ដោយចាប់ផ្តើមនៅដើមទសវត្សរ៍ឆ្នាំ ២០៣០ ដែលជាផ្នែក នៃគម្រោងពហុដំណាក់កាលរបស់ពួកគេ ដែលមានបំណងប្រឆាំង នឹងការពង្រីកយោធារបស់ចិន និងមហិច្ឆតាទឹកដី នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កិច្ចព្រមព្រៀងក្នុងការផ្តល់នូវបច្ចេកវិទ្យាយោធា ដ៏រសើបបំផុតមួយចំនួន របស់សហរដ្ឋអាមេរិក ត្រូវបានប្រកាសនៅពេលដែលប្រធានាធិបតីលោក ចូ បៃដិន...
បរទេស៖ រដ្ឋាភិបាលអូស្ត្រាលី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអូស្ត្រាលីគ្រោងនឹងទិញ និងដាក់ពង្រាយសម្រាប់ឆ្នាំ២០១៦-២០២៧ នៃប្រព័ន្ធមីស៊ីល High Mobility Artillery Rocket System (HIMARS) ដែលផលិត ដោយសហរដ្ឋអាមេរិកនៅឆ្នាំ ក្នុងចំណោមការទិញសព្វាវុធផ្សេងទៀត ដែលអំពាវនាវឱ្យបង្កើន សមត្ថភាពយោធាជាតិ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៥ ខែមករា...
អូស្ត្រាលី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ប៉ូលីសបានចោទប្រកាន់បុរស៣នាក់ កាលពីថ្ងៃចន្ទ បន្ទាប់ពីការលុកលុយ យ៉ាងហឹង្សា លើទីលានបានធ្វើឲ្យអ្នកចាំទី និងអាជ្ញាកណ្តាលរងរបួស ហើយបានបង្ខំឲ្យការប្រកួតបាល់ទាត់កំពូល របស់អូស្ត្រាលីរវាងទីក្រុង Melbourne និង Melbourne Victory ត្រូវបានបញ្ឈប់ ការប្រកួតនៅចុងសប្តាហ៍ ។ វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីបុរសម្នាក់...
ស៊ីដនី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ប្រទេសអូស្ត្រាលី កាលពីថ្ងៃសៅរ៍ បានធ្វើជាផ្លូវការនូវគំរូប៉ូលីស តាមអ៊ីនធើណេតថ្មីមួយ សម្រាប់កិច្ចខិតខំប្រឹង ប្រែងមួយ ដើម្បីតាមប្រមាញ់ក្រុមឧក្រិដ្ឋជន តាមអ៊ីនធើណេត បន្ទាប់ពីការលួចចូលនាពេលថ្មីៗនេះ ដែលប៉ះពាល់ដល់ប្រជាជនអូស្ត្រាលី រាប់លាននាក់ ។ ក្រុមហ៊ុនធានារ៉ាប់រង សុខភាពដ៏ធំបំផុត របស់ប្រទេសអូស្ត្រាលីគឺ Medibank Private...
ទីក្រុងCANBERRA៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ប្រទេសអូស្ត្រាលី បានលើកសរសើរគម្រោងដំបូង របស់ពិភពលោក អាចជួយធ្វើឲ្យប្រទេសនេះក្លាយជា មហាអំណាចថាមពលកកើតឡើងវិញ ដោយផ្លាស់ប្តូរបរិមាណដ៏ធំ នៃថាមពលពន្លឺព្រះអាទិត្យ នៅក្រោមសមុទ្រ ទៅកាន់ប្រទេសសិង្ហបុរី។ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានជួបសមភាគីអូស្ត្រាលី លោក Anthony Albanese...
អូស្ត្រាលី ៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ប្រទេសអូស្ត្រាលីកំពុង ដកច្បាប់ដាក់ឲ្យនៅដាច់ដោយឡែក ពីគេដោយសារមេរោគ COVID ចាប់ពីខែពាក់កណ្តាលខែតុលា ដោយលុបចោលការរឹតបន្តឹង ការរាតត្បាតចុងក្រោយមួយ ដែលនៅសល់ ។ រដ្ឋាភិបាលបាននិយាយថា ដំណាក់កាលឆ្លើយតបបន្ទាន់ នៃជំងឺរាតត្បាតត្រូវបានបញ្ចប់ ហើយពួកគេត្រូវការស្វែង រកវិធីផ្សេងៗក្នុងការដោះស្រាយ ជាមួយវីរុស។ តម្រូវការដាក់ឲ្យនៅដាច់ពីគេក្នុងផ្ទះរយៈពេល៥ថ្ងៃ នាពេលបច្ចុប្បន្នសម្រាប់អ្នកដែលធ្វើតេស្តិ៍វិជ្ជមាន សម្រាប់វីរុសនឹងត្រូវដកចេញចាប់ពីថ្ងៃទី...
ស៊ីដនី៖ ទូរទស្សន៍ Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ថា លោក Richard Marles រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងនៅថ្ងៃអាទិត្យនេះថា ប្រទេសអូស្ត្រាលីនឹងមិនហាមឃាត់ភ្ញៀវទេសចររុស្ស៊ី មិនឱ្យចូលប្រទេសនេះឡើយ ដែលជាផ្នែកនៃទណ្ឌកម្ម លើប្រទេសរុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ។ គួរបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះ...