ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលអូស្ត្រាលី គ្រោងទិញប្រព័ន្ធមីស៊ីល HIMARS របស់អាមេរិក

បរទេស៖ រដ្ឋាភិបាលអូស្ត្រាលី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអូស្ត្រាលីគ្រោងនឹងទិញ និងដាក់ពង្រាយសម្រាប់ឆ្នាំ២០១៦-២០២៧ នៃប្រព័ន្ធមីស៊ីល High Mobility Artillery Rocket System (HIMARS) ដែលផលិត ដោយសហរដ្ឋអាមេរិកនៅឆ្នាំ ក្នុងចំណោមការទិញសព្វាវុធផ្សេងទៀត ដែលអំពាវនាវឱ្យបង្កើន សមត្ថភាពយោធាជាតិ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋាភិបាលអូស្រ្តាលីបាននិយាយថា កញ្ចប់នៃការបញ្ជាទិញដែលមានតម្លៃជាង ១ ពាន់លានដុល្លារអូស្ត្រាលី (៦៨២,៣ លានដុល្លារ) នឹងរួមបញ្ចូលកាំជ្រួច Naval Strike Missiles ដែលផលិតដោយក្រុមហ៊ុន Kongsberg នៅន័រវេស ដើម្បីជំនួសមីស៊ីលប្រឆាំងនាវា Harpoon ដែលមានវ័យចំណាស់នៅលើនាវាចម្បាំងអូស្ត្រាលីចាប់ពីឆ្នាំ ២០២៤ ។

សេចក្តីថ្លែងការណ៍បានអានថា ក្រសួងការពារជាតិ ក៏នឹងទិញសព្វាវុធបាញ់ពីលើដី រួមមាន មីស៊ីលបាញ់លើផ្ទៃដី មីស៊ីល HIMARS ដែលរួមមាន កាំជ្រួច និងរ៉ុក្កែតហ្វឹកហ្វឺន ។ ប្រព័ន្ធ HIMARS នឹងប្រើប្រាស់ នៅឆ្នាំ ២០២៦-២៧ ដោយផ្តល់ឱ្យកងទ័ពអូស្ត្រាលី នូវការបង្កើនសមត្ថភាពយ៉ាងសំខាន់”។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles ត្រូវបានដកស្រង់សម្តីថា សព្វាវុធថ្មីនេះនឹងផ្តល់ ឱ្យកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសអូស្ត្រាលីនូវ “សមត្ថភាពក្នុងការរារាំងជម្លោះ និងការពារផលប្រយោជន៍របស់យើង” ៕

Most Popular

To Top