អាមេរិក ៖ នេះបើយោងតាមអ្នកតំណាង របស់នាងបានប្រាប់ឲ្យដឹងថា អ្នកស្រី Anne Heche ដែលជាតារាសម្តែង អាមេរិកនៅតែស្ថិតភាព សន្លប់ដដែលជាមួយនឹងការ រលាកធ្ងន់ធ្ងរ និង មានបញ្ហាសួត បន្ទាប់ពីឧប្បត្តិហេតុ កាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយនាងបានបើកឡាន របស់នាងបុកយន្តដ្ឋានមួយ កន្លែងក្នុងទីក្រុង Los Angeles យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ...
កីឡាករអេស្បាញ ស្ថិតនៅក្នុងជម្រើសជាតិ ក្រោមអាយុ២១ឆ្នាំ Riqui Puig ទីបំផុតគឺបានសម្រេចចិត្ត ហើយក្នុងការផ្ទេរ ទៅចូលរួមលេង ជាមួយនឹងក្លឹបនៅលីគកំពូលអាមេរិក ពីក្លឹបយក្សអេស្បាញ Barcelona ក្រោយបានគិតគូរ រួចហើយថានឹងមិនមានឱកាស ក្នុងការបង្ហាញខ្លួនលេង ឲ្យក្រុមសម្រាប់គ្រូបង្វឹកលោក Xavi ឡើយ។ Riqui ជាផ្លូវការគឺត្រូវផ្ទេរចេញពី Barcelona ទៅចូល រួមជាមួយនឹង...
វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណបានឲ្យដឹងថា រដ្ឋបាលលោក បៃដិន បានយល់ព្រមលក់ឧបករណ៍ស្ទាក់ចាប់មីស៊ីល Patriot ទៅកាន់ប្រទេស អារ៉ាប៊ីសាអូឌីត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National ។ កិច្ចព្រមព្រៀងដែលមិនទាន់សម្រេច ដែលរួមមានទឹកប្រាក់ចំនួន ៥ពាន់លានដុល្លារ ក្នុងវិស័យការពារមីស៊ីល និងការលក់ដែលពាក់ព័ន្ធនោះ កើតឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី...
ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅក្នុងតំបន់អាសុីដែលក្នុងនោះរួមមានប្រទេសបួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន BBC នៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០២២។ តាមការប្រកាសឱ្យដឹងប្រទេសទាំង ៤ ដែលលោកស្រី Nancy Pelosi ប្រធានសភាពសហរដ្ឋអាមេរិកនឹងត្រូវទៅទស្សនកិច្ចមានដូចជា ប្រទេស សិង្ហបុរី ម៉ាឡេសុី កូរ៉េខាងត្បូង និង...
បរទេស៖យោងតាមការប្រកាសដោយ កងកម្លាំងកងទ័ពជើងទឹករបស់រុស្សី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ និងត្រូវបានយកមកចេញផ្សាយ ដោយទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក គឺជាប្រទេសដែល កំពុងសាងឥទ្ធិពលនៅតាមដែនសមុទ្រ ទាំងអស់របស់ពិភពលោកខណៈដែលណាតូកំពុង បង្កើនកម្លាំងរបស់ខ្លួនដែលនេះវាបាន ក្លាយទៅជាកត្តាគម្រាមកំហែង ដ៏ធំសម្រាប់សន្តិសុខ នៃដែនសមុទ្ររបស់រុស្សី។ ការប្រកាសនេះត្រូវបានធ្វើឡើងត្រូវបានធ្វើឡើង នៅក្រោយពេលដែលលោកប្រធានាធិបតីរុស្សី Vladimir Putin បានចុះហត្ថលេខាលើសេចក្តីបញ្ជាមួយទៅ លើសកងកម្លាំងសហព័ន្ធកងទ័ព ជើងទឹករុស្សីនិងបញ្ជាមួយទៀតទៅ លើកងកម្លាំងយោធាជើងទឹករបស់រុស្សី...
វ៉ាស៊ីនតោន៖ មន្ត្រីក្រសួងការពារជាតិអាមេរិក បាននិយាយថា គ្រាប់រ៉ុក្កែត Booster របស់ចិនបានវិលត្រឡប់មកផែនដីវិញ ដោយមិនអាចគ្រប់គ្រងបានកាលពីថ្ងៃសៅរ៍ ខណៈពួកគេបានច្រានចោលទីក្រុងប៉េកាំង ចំពោះការមិនចែករម្លែកព័ត៌មានស្តីពីការធ្លាក់ខ្លួនរបស់វត្ថុដែលមានគ្រោះថ្នាក់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ អង្គភាពយោធាអាមេរិកបាននិយាយនៅលើ Twitter ថា ទីបញ្ជាការអវកាសអាមេរិកអាចបញ្ជាក់បានថា សាធារណរដ្ឋប្រជាមានិតចិន (PRC) Long March 5B (CZ-5B)) បានចូលទៅក្នុងមហាសមុទ្រឥណ្ឌាឡើងវិញ...
វ៉ាស៊ីនតោន៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានជំរុញឲ្យសភាអនុម័តច្បាប់ ផ្តល់ឲ្យក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកក្នុងស្រុក នូវប្រាក់ឧបត្ថម្ភចំនួន ៥២ ពាន់លានដុល្លារ ដើម្បីកាត់បន្ថយការពឹងផ្អែក លើប្រភពបរទេសសម្រាប់សមាសធាតុសំខាន់។ ថ្លែងទៅកាន់បុគ្គលិកជាន់ខ្ពស់ ផ្នែកសេដ្ឋកិច្ច និងសន្តិសុខជាតិ និងអ្នកតំណាងមកពីក្រុមហ៊ុនផលិត និងសហជីពមួយ លោក Biden បាននិយាយថា ការគាំទ្ររបស់រដ្ឋាភិបាល...
វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ថា សេតវិមានបានឲ្យដឹង កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក នឹងផ្តល់ប្រាក់ បន្ថែមប្រហែល២៧០លានដុល្លារ ដល់អ៊ុយក្រែន ដើម្បីជួយក្នុងការការពារខ្លួនប្រឆាំង នឹងការឈ្លានពាន របស់រុស្ស៊ី រួមទាំង១០០លានដុល្លារសម្រាប់ យន្តហោះគ្មានមនុស្សបើក ។ កញ្ចប់ដែលត្រូវបានអនុញ្ញាត ដោយប្រធានាធិបតីអាមេរិក ចូ បៃដិន...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែន នឹងទទួលបានប្រព័ន្ធរ៉ុក្កែត កាំភ្លើងធំចល័ត (HIMARS) ចំនួន៤បន្ថែមទៀត ពីទីក្រុងវ៉ាស៊ីនតោន ដែលជាផ្នែក នៃកញ្ចប់ជំនួយសន្តិសុខបន្ទាប់ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា...
សេអ៊ូល៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បាននិយាយថា សហរដ្ឋអាមេរិកចង់បញ្ចប់ការពឹងផ្អែកហួសហេតុរបស់ខ្លួនលើផែនដីកម្រ បន្ទះស្រូបពន្លឺព្រះអាទិត្យ និងទំនិញសំខាន់ៗផ្សេងទៀតពីប្រទេសចិន ដើម្បីការពារទីក្រុងប៉េកាំងពីការកាត់ផ្តាច់ការផ្គត់ផ្គង់ ដូចដែលខ្លួនបានធ្វើ ចំពោះប្រទេសដទៃទៀត យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ លោកស្រី Yellen បានមកដល់ទីក្រុងសេអ៊ូល កាលពីល្ងាចថ្ងៃច័ន្ទបានប្រាប់ថា លោកស្រីកំពុងជំរុញ ឲ្យមានទំនាក់ទំនងពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តគួរឲ្យទុកចិត្តផ្សេងទៀត ដើម្បីកែលម្អភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងជៀសវាងឧបាយកលអាចកើតមានដោយគូប្រជែង...