The Goal នៅថ្ងៃនេះបានសរសេរថា ក្លឹបតោខៀវ Chelsea បានទៅដល់ការសម្រេចចិត្ត ក្នុងការបន្តកុងត្រាថ្មី ជូនកីឡាករ Armando Broja ហើយដោយក្លឹប អាចមើលឃើញពីសក្តានុពល ដ៏ខ្លាំងរបស់កីឡាករ រូបនេះនា ពេលអនាគតជាមួយនឹង Stamford Bridge។ ប្រភពដដែលបានអះអាងដែរថា កីឡាកររូបនេះបានចុះកុងត្រា ជាមួយនឹង Chelsea រហូតទៅដល់ឆ្នាំ២០២៨...
ក្លឹប Chelsea បាននាំយកបាន ខ្សែប្រយុទ្ធ Pierre Aubameyang ពីក្លឹប Barcelona នៅក្នុងថ្ងៃនេះហើយ។ បើយោងតាមកំពូលអ្នកកាសែត Fabrizio Romano។ នៅខណៈនេះ Chelsea និង Barca បានព្រមព្រៀងគ្នាទិញលក់ Aubameyang ហើយដោយ Chelsea ត្រូវចាយអស់១៤លានអ៊ឺរ៉ូ និងឲ្យ...
កាតក្រហមកីឡាករ ខ្សែការពារឆ្នើមចំណូលថ្មី Koulibali ផងនិងលទ្ធផលដល់ទៅ៣ទល់នឹង០ នៅក្នុងទឹកដីរបស់ Leeds ផងបានធ្វើឲ្យអ្នកគាំទ្រក្លឹបនិងអ្នកគាំទ្របាល់ទាត់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះក្រុមតោខៀវ Chelsea កាលពីប្រកួតក្នុងលីគយប់មិញនេះ។ ក្រុមរបស់លោក Thomas Tuchel មិនអាចធ្វើអ្វីបានឡើយ និងបានបណ្តាលឲ្យបាត់បង់ពិន្ទុទៅយ៉ាងងាយៗ ទៅឲ្យក្រុមរបស់លោក Jesse Marsch ហើយព្រមទាំងខកខានការប្រកួតក្រោយ ជាមួយនឹងកីឡាករខ្សែការពារចំណូលថ្មី Koulibaly...
គិតមកត្រឹមថ្ងៃនេះ រដូវក្តៅមិនទាន់បញ្ចប់ព័ត៌មាន នៃការដោះដូរកីឡាករនៅតែបន្ត ការចេញផ្សាយជាបន្តបន្ទាប់ ទាំងក្លឹបដែលមានទំរង់លេងខ្លាំង និងក្លឹបដែលមានទំរង់លេងធ្លាក់ចុះក្តី។ ជាក់ស្តែង Chelsea ត្រូវបានគេជឿជាក់ថា កំពុងចាប់អារម្មណ៍កុងត្រា របស់ប្រធានក្រុមបិសាចក្រហម Man UTD កីឡាករ Harry Maquire ដោយសារតែខ្លួន មានបំណងចង់លក់ Pulisic ទៅឲ្យ Man UTD។...
ក្លឹប Chelsea បានបើកការចរចាជាមួយ Barcelona ដោយពួកគេចាប់អារម្មណ៍ ចង់ចុះកុងត្រាទិញយកខ្សែប្រយុទ្ធ Pierre-Emerick Aubameyang មុនទីផ្សារដោះដូរកីឡាករបិទ។ Chelsea ទិញបានខ្សែបម្រើប្រយុទ្ធ Raheem Sterling ប៉ុន្តែលោក Thomas Tuchel មានបំណងចង់បានខ្សែប្រយុទ្ធបន្ថែមទៀតដើម្បីពង្រឹងតំបន់ខាងលើក្រោយ Romelu Kukaku ចាកចេញ។ ចូលរួមកាលពីខែកុម្ភៈ Aubameyang...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែបម្រើប្រយុទ្ធ វ័យក្មេងឆ្នើមមូយរូប របស់ក្លឹប Aston Villa កន្លងមកត្រូវបានគេប្រដូច សមត្ថភាព របស់គាត់ទៅកំពូលកីឡាករល្បីៗ ដូចជា Paul Pogba និងកីឡាករDele Alli ជាដើម ។ ប្រភពដដែលបានបន្តទៀតថា កីឡាករ Chukwuemeka...
The Sport ចេញផ្សាយនៅថ្ងៃនេះ បានអះអាងថាក្លឹបតោខៀវ Chelsea នឹងចូលរួមប្រកួតប្រជែង ជាមួយនឹងបិសាចក្រហម Man UTD ដើម្បីតាមយកកុងត្រារបស់កីឡាករ Frenkie De Jong ពីក្លឹប Barcelona ឲ្យបានប៉ុន្តែដោយប្រើប្រាស់ពេលវេលា នៅនាទីចុងក្រោយ នៃរដូវក្តៅនេះ។ កន្លងមកគេធ្លាប់បានដឹងហើយថា ប្រធានក្លឹបថ្មីរបស់ Chelsea លោក...
Chelsea គ្រោងនឹងចុះកុងត្រាផ្ទេរយកខ្សែការពារសញ្ជាតិសេណេហ្គាល់ Kalidou Koulibaly ពីក្លឹប Napoli លើកកិច្ចសន្យារយៈពេល៤ឆ្នាំ។ កីឡាករវ័យ៣១ឆ្នាំនឹងហោះមកកាន់ទីក្រុងឡុងដ៏នៅពាក់កណ្ដាលសប្ដាហ៍នេះដើម្បីពិនិត្យសុខភាព និងបញ្ចប់ការផ្ទេរ មុនពេលគេចូលរួមជាមួយ Chelsea ក្នុងការប្រកួតកម្ដៅសាច់ដុំនៅអាមេរិក។ ក្រុមរហស្សនាមតោខៀវក៏ខិតជិតយកបានខ្សែការពារ Nathan Ake ពីក្លឹប Manchester City ផងដែរ។ Chelsea ចង់ផ្ទេរ Koulibaly...
The Goal នៅថ្ងៃនេះបានចេញផ្សាយថា កីឡាករខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling បានកាន់តែខិតជិតក្នុងការផ្លាស់ប្តូរ ទៅរស់នៅជាមួយនឹងក្លឹបតោខៀវ Chelsea ជាផ្លូវការហើយបន្ទាប់ពីលក្ខខណ្ឌ របស់កីឡាករផ្ទាល់ខ្លួន ត្រូវបានសម្រេចរួមគ្នារវាងភាគីទាំងពីរ។ ប្រភពដដែលបានបញ្ជាក់ទៀតថា បើទោះបីជាតម្លៃខ្លួន នៅមិនទាន់បានព្រមព្រៀងនៅឡើយក្តី ប៉ូន្តែកីឡាករខ្សែប្រយុទ្ធរូបនេះ បានបញ្ជាក់ច្បាស់ហើយថា ពិតជាចង់ផ្ទេរមកចូលរួមជាមួយនឹង Stamford Bridge នៅរដូវក្តៅនេះឲ្យបាន។ កីឡាករវ័យ២៧ឆ្នាំរូបនេះបច្ចុប្បន្ន...
The Gianluca DiMarzio នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបធំៗរបស់អឺរ៉ុបចំនួន៣ កំពុងតែធ្វើការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ដើម្បីចរចានាំយកកីឡាករ ខ្សែការពារឆ្នើមម្នាក់មកពីអ៊ីតាលី ដើម្បីចូលរួមក្លឹបនារដូវកាលក្រោយ។ នេះមានន័យថាកីឡាករ Koulibaly នឹងមិនអាចបន្តរស់នៅជាមួយនឹងក្លឹប Napoli ទៀតឡើយនៅរដូវក្តៅនេះ ខណៈដែលក្លឹបធំៗដូចជា Barcelona ក្លឹប Chelsea និង Juventus ផងនោះកំពុងបានព្យាយាមទាក់ទង និងចរចាយ៉ាងខ្លាំង...