The Goal នៅថ្ងៃនេះចេញផ្សាយ ថា Jurgen Klopp បានងាក ទៅចាប់អារម្មណ៍ ជាមួយនឹងកីឡាករខ្សែប្រយុទ្ធម្នាក់ទៀត ដែលមានសញ្ជាតិកូឡំប៊ី និងក៏ជាកីឡាករ ដែលមានការចាប់អារម្មណ៍ច្រើន ពីសំណាក់ក្លឹបធំៗ នៅអឺរ៉ុបជាពិសេស Spurs ផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា ជាក់ស្តែង Liverpool គឺបានព្រមព្រៀងរួចទៅហើយក្នុងការ ចំណាយលុយមួយចំនួនធំ ក្នុងការនាំយកកីឡាករ...
The Tuttomercatoweb នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបយក្សអង់គ្លេសហង្សក្រហម Liverpool បានសាកល្បង ក្នុងការទំនាក់ទំនងជាមួយនឹងភ្នាក់ងារ របស់កីឡាករអាហ្សង់ទីន Dybala ហើយដើម្បីអាចពិនិត្យមើលលទ្ធភាព ក្នុងការផ្ទេរកីឡាករខ្សែប្រយុទ្ធរូបនេះ។ Dybala វ័យ២៨ឆ្នាំ ត្រូវបានគេមើលឃើញ នៅមិនទាន់អាចបន្តកុងត្រាថ្មី បាននៅឡើយដែលនេះ មានន័យថាកីឡាករអាចធ្វើការចាកចេញពី Juventus ដោយមិនមានតម្លៃខ្លួនឡើយ នៅក្នុងរដូវក្តៅខាងមុខនេះ។ Liverpool រំពឹងទុកថា...
The Mirror នៅថ្ងៃនេះបានចេញផ្សាយថា កីឡាករអន្តរជាតិជប៉ុន Takumi Minamino មកដល់ពេលនេះ អាចបង្ហាញខ្លួនបានតែ៦ដងប៉ុណ្ណោះ សម្រាប់ក្រុមលោក Jurgen Klopp ហើយក្នុងនោះ៤ប្រកួតស្ថិតនៅពានរង្វាន់ Carabao Cup។ ប្រភពដដែលបានឲ្យដឹងដែរថា នេះជាមូលហេតុដែលធ្វើឲ្យ Minamino កំពុងក្លាយជាគោលដៅ របស់ក្លឹបមួយចំនួនហើយ ដែលជាក់ស្តែង Liverpool គឺបានទាត់ចោល...
ក្រោយលទ្ធផលបានត្រឹម ០ស្មើនាយប់កន្លងមក ជាមួយនឹងក្រុមភ្ញៀវកាំភ្លើងធំ Arsenal មក Liverpool បានទទួលពាក្យរិះគន់ជាច្រើន ជាពិសេសទៅលើគ្រូបង្វឹកក្លឹបលោក Jurgen Klopp តែម្តង។ ប្រកួតយប់មិញនេះ Liverpool បានសាងស្នាដៃមកវិញ ដោយការស៊ុតបញ្ចូលទីក្រុម Brentford ក្នុងលទ្ធផល ដល់ទៅ៣គ្រាប់ទល់នឹង០ ដែលក្នុងនោះជាការរកគ្រាប់បាល់ ដោយខ្សែប្រយុទ្ធទាំងបី Fabinho, Chamberlain...
កីឡាករអេហ្ស៊ីប Mohamed Salah មកដល់ពេលនេះនៅសល់កុងត្រា តែរយៈពេល១៨ខែទៀតប៉ុណ្ណោះ ខណៈដែលអាចរកបានប្រាក់កម្រៃ ដល់ទៅ២០ម៉ឺនផោនក្នុងមួយសប្តាហ៍ ខណៈដែលកុងត្រាថ្មី នៅមិនទាន់បានធ្វើនៅឡើយ។ យោងតាមការបញ្ជាក់របស់ The Telegraph បានអះអាងថាការចរចាគ្នា រវាងក្លឹបនិងកីឡាករ ចំពោះមុខកុងត្រាថ្មី កំពុងត្រូវបានជាប់គាំង ជាពិសេសអ្វីដែល ជាការទាមទារប្រាក់កម្រៃថ្មី របស់កីឡាករខ្សែប្រយុទ្ធនេះផ្ទាល់តែម្តង។ ទោះបីជាយ៉ាងណាក្តី គ្រូបង្វឹករបស់ក្លឹបលោក Jurgen...
ការប្រកួតជើងទី១នៃពានរង្វាន់ Carabao Cup រវាងក្រុមហង្សក្រហម Liverpool ជាម្ចាស់ផ្ទះប៉ះជាមួយ នឹងក្រុមកាំភ្លើងធំ Arsenal បានបញ្ចប់ទៅដោយមិនមានគ្រាប់បាល់ ស៊ុតបញ្ចូលទីគ្នាឡើយ ទោះបីជា Arsenal បានទទួលរងកាតក្រហមម្នាក់ក្តី។ Granit Xhaka ទទួលបានកាតក្រហម តាំងតែពីនាទីទី២៤តែហង្សក្រហម Liverpool ដែលជាម្ចាស់ផ្ទះ មិនអាចធ្វើអ្វីបានឡើយ ទោះបីជាបានខិតខំស៊ុតដល់ទៅ១៧លើក តែចំគោលដៅតែ១លើកប៉ុណ្ណោះ...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាការប្រកួតប្រជែងក្នុងការដណ្តើម ទិញយកកីឡាករដ៏មានសក្តានុពលបំផុតរបស់អ៊ឺរ៉ុបកីឡាករ Erling Haaland បានចាប់ផ្តើមហើយខណៈដែលកីឡាករផ្ទាល់ធ្លាប់បានបញ្ជាក់ថា វាគួរតែដល់ពែលត្រូវចាកចេញពី Dortmund។ អតីតកីឡាករម្នាក់របស់ហង្សក្រហម Liverpool លោក Glen Johnson បានធ្វើការលើកឡើងទាំងជឿជាក់ថាក្លឹប Liverpool ពិតជាអាចប្រកួតប្រជែង ជាមួយនឹងក្លឹប Real Madrid បានដើម្បីប្រជែងយកកីឡាករ...
The Daily Mail ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ក្លឹបយក្ស អេស្បាញ Real Madrid ក្រៅតែពីបាន បង្ហាញកីឡាករ គោលដៅធំ ជាច្រើន បូករួមទាំង Mbappe និង Haaland ហើយនោះ តែសប្តាហ៍នេះក្លឹបក៏ត្រូវបានគេជឿជាក់ថា កំពុងតែចាប់អារម្មណ៍ ជាមួយនឹងកីឡាករវ័យក្មេងម្នាក់ ដែលកំពុងលេងនៅអង់គ្លេស...
យោងតាមការចេញផ្សាយ ដោយកាសែតអេស្បាញ Marca នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានកំណត់បានកីឡាករខ្សែប្រយុទ្ធDiaz ដែលកំពុងលេងនៅប្រទេសប៉ទុយហ្គាល់ ជាគោលដៅថ្មីរបស់ខ្លួន។ លោកគ្រូបង្វឹកក្លឹប Jurgen Klopp បានកំពុងព្យាយាមធ្វើការយ៉ាងមមាញឹក ដើម្បីបង្កើនកម្លាំងប្រយុទ្ធរបស់ខ្លួន សម្រាប់ខែមករាតទៅពីព្រោះថា ទាំងកីឡាករ Mo Salah និងកីឡាករ Sadio Mane សុទ្ធតែនឹងរវល់ជាមួយនឹងពានរង្វាន់...
យុវជនឆ្នើមរបស់ក្លឹប Toronto FC កីឡាករ Jahkeele Marshall Rutty បច្ចុប្បន្នកំពុងមានឈ្មោះហ្វឹកហាត់ ជាមួយនឹងក្លឹបហង្សក្រហម Liverpool និងកំពុងបានក្លាយទៅជាគោលដៅ របស់ក្លឹបផងដែរ នាពេលខាងមុខ។ កីឡាករខ្សែប្រយុទ្ធស្លាប វ័យ១៧ឆ្នាំរូបនេះ កំពុងមានឈ្មោះជាកីឡាករឆ្នើម របស់លីគកំពូលអាមេរិក MLS និងក៏មានឈ្មោះជាកីឡាករ ដ៏មានសក្តានុពលម្នាក់ផងដែរ ក្រោយការបង្ហាញខ្លួន ជាលើកដំបូង...