ខ្សែប្រយុទ្ធ Kylian Mbappe បានធ្វើការឆ្លើយតបនឹងសារព័ត៌មាន New York Times នៅក្នុងថ្ងៃនេះថា ក្លឹប Real Madrid ហាក់បីដូចជាផ្ទះរបស់គេអញ្ចឹង ខណៈការបន្តនៅ Paris Saint Germain ព្រោះធ្វើតាមសំណើរបស់ប្រធានាធិតបតីបារាំង។ ទាក់ទងអនាគតនៅ PSG កីឡាករ Mbappe បានឆ្លើយតបថា៖”...
សប្តាហ៍នេះ កីឡាករខ្សែប្រយុទ្ធ Kylian Mbappe បានធ្វើការ លើកឡើងថាក្លឹប PSG គឺមានទំហំធំជាងខ្លួន ឆ្ងាយណាស់បន្ទាប់ពីបានធ្វើការសម្រេចចិត្តទាំង គួរឲ្យភ្ញាក់ផ្អើលបន្តកុងត្រាថ្មី រហូតដល់ឆ្នាំ២០២៥ ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែត BFMTV កីឡាករបារាំងរូបនេះ បានបញ្ជាក់ថា៖ PSG ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ខ្ញុំទោះបីជាខ្ញុំមិនទាន់មានពេលវេលាគ្រប់គ្រាន់ ដើម្បីសំដែងភាពស្និទ្ធស្នាល ជាមួយនឹងអ្នកគាំទ្រ នៅឡើយក្តីពីព្រោះខ្ញុំចង់បង្ហាញ...
កាលពីយប់ ថ្ងៃអាទិត្យម្សិលមិញនេះ កីឡាករខ្សែប្រយុទ្ធរបស់ក្លឹប PSG កីឡាករ Mbappe បានបញ្ជាក់សាជាថ្មីហើយថា គាត់បានត្រៀមខ្លួនរួចរាល់ហើយក្នុង ការប្រកាសអំពីការសម្រេចចិត្ត ចុងក្រោយ ចំពោះអនាគតផ្ទាល់ខ្លួន នាពេលខាងមុខដ៏ឆាប់នេះ។ កីឡាករ Kylian Mbappe បាននិយាយដោយផ្ទាល់មាត់ថាគាត់បានត្រៀម ខ្លួនរួចរាល់ហើយក្នុងការប្រកាសថា ទីណាជាកន្លែងដែលគាត់នឹង បន្តអាជីពជាកីឡាករបាល់ទាត់ ដោយក្នុងនោះនៅសល់ចំណុចមួយចំនួន ប៉ុណ្ណោះដែលត្រូវដោះស្រាយគ្នា ជាមួយនឹងក្លឹបមួយនោះ។...
The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ម្តាយរបស់កីឡាករ ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe លោកស្រី Fayza Lamary បានចេញមកធ្វើការ បដិសេធ អំពីដំណឹង ដែលបានចេញផ្សាយថា តារាឆ្នើមរបស់ក្លឹប PSG រូបនេះ បានសម្រេចចិត្តបន្តកុងត្រា ដែលមានរយៈពេល២ឆ្នាំបន្ថែមទៀត។ លោកស្រីបានហៅព័ត៌មាននេះថា ជារឿងមិនពិតខណៈដែលវាបានកាន់តែ...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ម្ចាស់ពានរង្វាន់ ពិភពលោក កីឡាករបារាំង Mbappe កំពុងមានកុងត្រា ជិតផុតកំណត់ ក្នុងពេលប៉ុន្មានខែខាងមុខនេះ ហើយទាំង ដែលមិនមានសញ្ញាណាមួយ អំពីការបន្តកុងត្រាថ្មី ជាមួយនឹងក្លឹប PSG ឡើយ ។ ប្រភពដដែលបាន បញ្ជាក់ទៀតដែរថា ចុងក្រោយនេះមិនត្រឹមតែប៉ុណ្ណោះ កីឡាករខ្សែប្រយុទ្ធរូបនេះ...
បរាជ័យផ្ទួនៗ បានធ្វើឲ្យក្រុមយក្សបារាំង PSG កំពុងមានភាពរង្គោះរង្គើទាំងអ្នកគាំទ្រ ចំពោះកីឡាករនិងក្លឹប និងទាំងកីឡាករគ្នាឯង នៅក្នុងក្រុមផងដែរ ជាពិសេសការប្រកួតចុងក្រោយនេះ។ ចាញ់ Real Madrid ធ្លាក់ចេញពី Champions League និងចុងក្រោយនេះចាញ៉ Monaco ដល់ទៅ៣គ្រាប់ទល់នឹង០ បានធ្វើឲ្យកីឡាករខ្សែប្រយុទ្ធ Mbappe បានចេញមកស្នើសុំឲ្យកីឡាករទាំងអស់ គួរតែមានភាពគោរពដាក់គ្នា ទៅវិញទៅមកឲ្យបានច្រើនជាងនេះ។...
កុងត្រាថ្មីមិនទាន់បានបន្តនៅឡើយ ប៉ុន្តែកីឡាករខ្សែប្រយុទ្ធ Mbappe ក៏មិនទាន់បានធ្វើការសម្រេចចិត្តណាមួយ ចំពោះអនាគតរបស់ខ្លួន ជាមួយនឹងក្លឹប PSG ឬទៅតាមក្លឹប Real Madrid នៅឡើយដែរ។ យោងតាមការចេញផ្សាយដោយ The Marca បានឲ្យដឹងដែរថា មកដល់ពេលនេះក្លឹប PSG បានកំពុងខិតខំយ៉ាងខ្លាំង ក្នុងការធ្វើការងារធ្វើយ៉ាងណា អាចចរចាកីឡាករ Kylian Mbappe...
លោក Carlo Ancelotti បានហៅខ្សែប្រយុទ្ធ Kylian Mbappe ថាជាកីឡាករល្អជាងគេបំផុតនៅតំបន់អឺរ៉ុប ក្រោយពីរូបគេរកបាន១គ្រាប់ជួយ PSG យកឈ្នះលើក្រុម Real Madrid ១-០ នៅពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ។ ក្នុងការប្រកួតជើងទី១នេះដែរ ក្រុម PSG មានឱកាសរកគ្រាប់បាល់១គ្រាប់មុនទៅហើយ...
ខ្សែប្រយុទ្ធ Erling Haaland ត្រូវបានសារព័ត៌មាន L’Equipe ចុះផ្សាយថា ជាគោលដៅយកមកជំនួស ខ្សែប្រយុទ្ធ Kylian Mbappe នៅរដូវកាលក្ដៅខាងមុខ ក្នុងករណីកីឡាករសញ្ជាតិបារាំងរូបនេះ មិនព្រមតកុងត្រាថ្មី។ បើតាមព័ត៌មានជាច្រើនកន្លងមក ចំពោះជំហររបស់ Mbappe នៅ PSG នៅតែមិនទាន់ច្បាស់លាស់ ដោយគេមិនព្រមទាន់តកុងត្រា ខណៈកុងត្រានឹងចប់ នៅថ្ងៃទី៣០...
The Express ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាទោះបីជាមានព័ត៌មាន ជាបន្តបន្ទាប់អះអាងថា កីឡាករខ្សែប្រយុទ្ធឆ្នើម Kylian Mbappe នឹងមិនបន្តរស់នៅជាមួយនឹង PSG ក្តីប៉ុន្តែមានការលើកឡើងមួយពីសំណាក់ អតីតកីឡាកររបស់ Real Madrid ម្នាក់ថាគាត់នឹងមិនចាកចេញនោះទេ។ អតីតកីឡាកររបស់ក្លឹប Real Madrid លោក Geremi បានលើកឡើងថា៖សម្រាប់ខ្ញុំខ្ញុំគិតថា វាគឺជារឿងដែលមិនអាចទៅរួចរាល់នៅឡើយ...