បច្ចេកវិទ្យា

ប្រទេសចិន ប្រកាសបើកការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍប្រព័ន្ធ 6G ជាផ្លូវការ

ចិន៖យោងតាមក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបានប្រាប់ឲ្យដឹងថា ប្រទេសចិនបានបង្កើតការិយាល័យចំនួន២ ដើម្បីអភិវឌ្ឍប្រព័ន្ធ 6G ដោយចាប់ផ្តើមការប្រកួតប្រជែងសម្រាប់សេវាកម្មទិន្នន័យកោសិកាជំនាន់ក្រោយដែលមានបន្ទាប់ពីប្រព័ន្ធ 5G ល្បឿនលឿនយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។


ក្រសួងបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ការិយាល័យមួយក្នុងចំណោមការិយាល័យមានភ្នាក់ងាររដ្ឋាភិបាលដែលទទួលខុសត្រូវចំពោះការធ្វើគោលនយោបាយពាក់ព័ន្ធ។ សេចក្តីរាយការណ៍និយាយថា អ្នកផ្សេងមានអ្នកជំនាញចំនួន ៣៧ នាក់មកពីមហាវិទ្យាល័យ បណ្ឌិត សភាស្រាវជ្រាវ និងសហគ្រាសគេរំពឹងថា នឹងផ្តល់យោបល់ដល់អ្នកធ្វើគោលនយោបាយ។
នៅពេលថ្លែងទៅកាន់ការជួបជុំមួយ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Wang Xi បានមានប្រសាសន៍ថា ចំណេះដឹងទូទាំងពិភពលោកអំពីបច្ចេកវិទ្យានៅតែស្ថិតក្នុងដំណាក់កាលស្រាវជ្រាវនៅឡើយដោយមិនមានការឯកភាពលើនិយមន័យ និងការប្រើប្រាស់ឡើយ។


លោកបានបន្តថា ក្រសួងនឹងធ្វើការជាមួយនាយកដ្ឋានពាក់ព័ន្ធដើម្បីដាក់ចេញផែនការសម្រាប់ការអភិវឌ្ឍ 6G និងធ្វើការឆ្ពោះទៅរករបកគំឃើញទាក់ទងនឹងទ្រឹស្តីមូលដ្ឋានបច្ចេកវិទ្យានិងស្តង់ដារសំខាន់ៗរបស់ខ្លួន៕ដោយ៖លី ភីលីព

Most Popular

To Top