បច្ចេកវិទ្យា

Facebook កំពុងពង្រីកមុខងារបង់ប្រាក់ របស់ខ្លួនដើម្បីឲ្យអ្នកប្រើប្រាស់ផ្ទេរប្រាក់ និងទិញទំនិញឆ្លងកាត់ តាមកម្មវិធីបស់ខ្លួន

អាមេរិក៖ ក្រុមហ៊ុន Facebook កំពុងពង្រីកការទូទាត់ និងសមត្ថភាពផ្ទេរប្រាក់ទៅតាមកម្មវិធីផ្ញើសាររួមមាន WhatsApp, Messenger និង Instagram ដើម្បីសម្រួលដល់ការផ្លាស់ប្តូរសាច់ប្រាក់ និងជួយដល់គោលដៅផ្សព្វផ្សាយ ពាណិជ្ជកម្មនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

Facebook Pay កំពុងតែចាប់ផ្តើមអនុញ្ញាតឲ្យអ្នកប្រើប្រាស់បញ្ចូលព័ត៌មានបង់ប្រាក់របស់ពួកគេនៅលើ Facebook ហើយ បន្ទាប់មកប្រើព័ត៌មាននោះផ្លាស់ប្តូរគ្នា នៅលើកម្មវិធីរបស់ខ្លួនដើម្បីផ្ទេរប្រាក់ទៅឲ្យអ្នកប្រើ ផ្សេងទៀតធ្វើការទិញ និងចូលរួមវិភាគទាន។

ខណៈ Facebook មានមុខងារទូទាត់ប្រាក់តាំងពីឆ្នាំ២០០៧ ក្រុមហ៊ុននិយាយថា មុខងារថ្មីរបស់វានឹងបញ្ចូលសមត្ថភាពគ្នាលើកម្មវិធីដើម្បីធ្វើការផ្ទេរប្រាក់ និងទូទាត់ប្រាក់កាន់តែងាយស្រួលនៅក្នុងប្រព័ន្ធអេកូឡូស៊ីហ្វេសប៊ុក “Facebook ecosystem”។ 

សម្រាប់ពេលនេះ Facebook Pay កំពុងត្រូវបានដាក់ឲ្យដំណើរការនៅលើវេទិកាចម្បង និងកម្មវិធីផ្ញើសាររបស់ខ្លួន ប៉ុន្តែទីបំផុតនឹងធ្វើឲ្យផ្លូវរបស់ខ្លួនទៅ Instagram និង WhatsApp ។

ក្នុងពេលនេះអ្នកប្រើប្រាស់ នៅសហរដ្ឋអាមេរិកនឹងអាចប្រើ Facebook Pay នៅសប្តាហ៍នេះ ដើម្បីទូទាត់ប្រាក់សម្រាប់ការរៃអង្គាសប្រាក់ទិញក្នុងហ្គេមការលក់សំបុត្រព្រឹត្តិការណ៍ការបង់ប្រាក់ពីម្នាក់ទៅម្នាក់នៅលើកម្មវិធីផ្ញើសារ  ការទិញពីទំព័រ និងអាជីវកម្មមួយចំនួននៅលើ Facebook Marketplace៕

ដោយ៖ លី ភីលីព

Most Popular

To Top