បច្ចេកវិទ្យា

FDA អាមេរិក បន្ថែមការព្រមានថ្មី ពីផលរំខានដោយវ៉ាក់សាំង Johnson & Johnson 

វ៉ាស៊ីនតោន៖ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានបន្ថែមការព្រមានថ្មី ស្តីពីវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ Johnson & Johnson ដោយលើកឡើងថា វ៉ាក់សាំងនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងផលប៉ះពាល់ធ្ងន់ធ្ងរ ប៉ុន្តែសញ្ញាដ៏កម្រមួយដែលហៅថារោគសញ្ញា Guillain-Barre ។

រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក បានឲ្យដឹងថា រោគសញ្ញា Guillain Barre គឺជាជំងឺសរសៃប្រសាទ ដែលប្រព័ន្ធភាពស៊ាំរបស់រាងកាយ ធ្វើឱ្យខូចខាតដល់កោសិកាសរសៃប្រសាទ ធ្វើឱ្យសាច់ដុំចុះខ្សោយ និងជួនកាលអាចបណ្ដាលឲ្យខ្វិនផងដែរ។

រោគសញ្ញានេះបានកើតឡើងចំពោះមនុស្សមួយចំនួន ដែលបានទទួលវ៉ាក់សាំងJohnson & Johnson។  រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក បានឲ្យដឹងទៀតថា នៅក្នុងមនុស្សភាគច្រើនរោគសញ្ញាបានចាប់ផ្តើមក្នុងរយៈពេល ៤២ ថ្ងៃបន្ទាប់ពីការចាក់វ៉ាក់សាំង ប៉ុន្ដែឱកាសនៃការកើតមាននេះ គឺទាបណាស់។

កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានដកស្រង់សម្តីមជ្ឈមណ្ឌលអាមេរិកសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ (CDC) នៅក្នុងសេចក្តីថ្លែងការណ៍មួយថា របាយការណ៍បឋមប្រហែល ១០០ នៃរោគសញ្ញា Guillain-Barre ត្រូវបានគេរកឃើញនៅក្នុងអ្នកទទួលវ៉ាក់សាំង បន្ទាប់ពីរដ្ឋបាលវ៉ាក់សាំង Johnson & Johnson ចំនួន ១២,៨ លានដូសនៅក្នុងសហរដ្ឋអាមេរិក។

ក្នុងចំណោមរបាយការណ៍ទាំងនេះ ៩៥ មានសភាពធ្ងន់ធ្ងរ និងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយម្នាក់ទៀតបានស្លាប់។ ករណីនេះត្រូវបានគេរាយការណ៍ថា មានរយៈពេលប្រហែល ២ សប្តាហ៍បន្ទាប់ពីការចាក់វ៉ាក់សាំង ហើយភាគច្រើនជាបុរស ដែលមានអាយុលើសពី ៥០ ឆ្នាំ។

ក្រុមហ៊ុនផលិតវ៉ាក់សាំង Johnson & Johnson បានឲ្យដឹងថា ខ្លួនបានពិភាក្សាជាមួយ FDA និងនិយតករផ្សេងទៀត អំពីករណីកម្រនៃរោគសញ្ញា Guillain។

Most Popular

To Top