បច្ចេកវិទ្យា

ការស្ទង់មតិ បានបង្ហាញពីរថយន្តអគ្គិសនីថ្មី អាចទុកចិត្តបាន តិចជាងម៉ូដែលសាំង និងម៉ាស៊ូត

អង់គ្លេស់៖ យោងតាមការស្ទង់មតិមួយបានរកឃើញថា ភាគរយខ្ពស់នៃម្ចាស់រថយន្តអគ្គិសនី បានរាយការណ៍ពីបញ្ហា ជាមួយរថយន្តរបស់ពួកគេ ក្នុងរយៈពេល ៤ ឆ្នាំដំបូងរបស់ខ្លួន ហើយរថយន្តអគ្គិសនី ក៏ចំណាយពេលយូរជាង នៅលើផ្លូវនៅពេលពួកគេមានកំហុស យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

ការស្ទង់មតិដោយក្រុមអ្នកប្រើប្រាស់មួយណា? បានរកឃើញថា ៣១ ភាគរយនៃម្ចាស់រថយន្តអគ្គិសនី បានរាយការណ៍ពីបញ្ហាជាមួយនឹង រថយន្តរបស់ពួកគេក្នុងរយៈពេល ៤ ឆ្នាំដំបូងរបស់ខ្លួន នោះបើធៀបនឹងមនុស្ស ១៩ភាគរយ ដែលប្រើរថយន្តសាំង និង ២៩ភាគរយ ដែលប្រើរថយន្តម៉ាស៊ូត។

ការស្ទង់មតិក៏បានរកឃើញថា រថយន្តអគ្គិសនី ដែលមានកំហុសចំណាយពេលច្រើននៅលើដងផ្លូវ ពោលគឺរយៈពេលប្រាំថ្ងៃ បើធៀបនឹងរយៈពេលត្រឹមតែ ៣ ទៅ ៤ ថ្ងៃសម្រាប់រថយន្តសាំង និងម៉ាស៊ូតរៀងៗខ្លួន។ ការស្ទង់មតិនេះហាក់ដូចជាផ្ទុយ នឹងការយល់ឃើញជាទូទៅថា រថយន្តអគ្គិសនី មានភាពជឿជាក់ជាងរថយន្តសាំង ឬម៉ាស៊ូត ព្រោះវាមានផ្នែកផ្លាស់ទីតិចជាង។

នេះបើយោងតាមការស្ទង់មតិរបស់អ្នកបើកបរថា ប៉ុន្តែកំហុសដែលកើតមានញឹកញាប់បំផុត ជាមួយនឹងរថយន្តអគ្គិសនី គឺបញ្ហាកម្មវិធីមិនមែន ជាបញ្ហាម៉ូទ័រឬអាគុយទេ។ ការស្ទង់មតិបានបង្ហាញថារថយន្ត ដែលគួរឲ្យទុកចិត្តបំផុត នៃប្រភេទឥន្ធនៈណាមួយ គឺជារថយន្តកូនកាត់ពេញលេញ ដែលមានអាគុយត្រូវបានបញ្ចូលឡើងវិញ ពីម៉ាស៊ីនចំហេះមេ៕​ ដោយ៖លី ភីលីព

Most Popular

To Top