បច្ចេកវិទ្យា

អវកាសយានិកចិន ចាប់ផ្តើមការងារ នៅក្នុងមន្ទីរពិសោធន៍អវកាស

ចិន៖នេះបើយោងតាមទីភ្នាក់ងារអវកាសចិន Manned Space Agency បានប្រាប់ឲ្យដឹងថា អវកាសយានិកចិននៅលើបេសកកម្ម Shenzhou XIV បានចាប់ផ្តើមការងាររបស់ពួកគេនៅក្នុងមន្ទីរពិសោធន៍អវកាស Wentian យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានខ្លីមួយថា ក្រុមនាវិកបេសកកម្ម Shenzhou XIV មេបញ្ជាការបេសកកម្មជាន់ខ្ពស់វរសេនីយ៍ឯក Chen Dong លោកវរសេនីយ៍ឯក Liu Yang និងលោកវរសេនីយ៍ឯក Cai Xuzhe បានបើកទ្វារផ្ទះរបស់ Wentian ហើយបានចូលទៅក្នុងមន្ទីរពិសោធន៍នៅម៉ោង ១០:០៣ ព្រឹក។ ប្រហែល៧ម៉ោងបន្ទាប់ពីមន្ទីរពិសោធន៍បានចតជាមួយម៉ូឌុលស្នូល Tianhe នៃស្ថានីយ៍អវកាស Tiangong របស់ប្រទេសចិន។

វីដេអូឃ្លីបមួយដែលត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារនេះ Chen គឺជាមនុស្សដំបូងគេបានអណ្តែតចូលទៅក្នុង Wentian ហើយត្រូវបានតាមពីក្រោយដោយ Liu និង Cai ។ លោកបាននិយាយនៅក្នុងវីដេអូថា បន្ទប់ពិសោធន៍អវកាសបានក្លាយជាកាប៊ីនរស់នៅ និងធ្វើការទី២របស់ក្រុមរបស់លោកនៅក្នុងគន្លង ហើយការមកដល់របស់វាបានបង្ហាញពីជំហានថ្មីមួយនៅក្នុងកម្មវិធីស្ថានីយ៍អវកាសរបស់ប្រទេស។

មេបញ្ជាការបេសកកម្មបាននិយាយថា យើងមានអារម្មណ៍មោទនភាព និងសប្បាយរីករាយខ្លាំងណាស់។ វីដេអូឃ្លីបដដែលនោះ លោក Liu បាននិយាយថា ការដាក់ពង្រាយរបស់ Wentian បានបើកដំណាក់កាលពហុម៉ូឌុលនៃស្ថានីយ៍ Tiangong ខណៈលោក Cai បាននិយាយថា អវកាសយានិកនឹងប្រឹងប្រែងធ្វើការដើម្បីប្រើប្រាស់ស្ថានីយអវកាសឲ្យល្អបំផុត។

នៅប៉ុន្មានថ្ងៃខាងមុខនេះលោក Chen និងមិត្តរួមក្រុមរបស់គាត់នឹងធ្វើការជាមួយអ្នកត្រួតពិនិត្យដីដើម្បីកែសម្រួលឥរិយាបថគន្លងរបស់ Tiangong ធ្វើតេស្តិ៍លើដៃមនុស្សយន្តរបស់ Wentian និងដៃរួមគ្នានៅពេលវាត្រូវបានភ្ជាប់ជាមួយនឹងដៃដ៏សំខាន់នៅលើ Tianhe ហើយថែមទាំងធ្វើការដើរលើលំហរតាមរយៈ airlock ផងដែរ។ កាប៊ីននៅលើម៉ូឌុលមន្ទីរពិសោធន៍នេះបើយោងតាមទីភ្នាក់ងារ៕ដោយ៖លី ភីលីព

Most Popular

To Top