បច្ចេកវិទ្យា

អង្គការ NASA និងក្រុមហ៊ុន SpaceX រួមគ្នាបញ្ជូនក្រុមបេសកម្ម Crew-5 ទៅកាន់ស្ថានីយអវកាសអន្តរជាតិ

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធ ក្រសួងអាកាសចរណ៍ និងអវកាសជាតិអាមេរិក ហៅកាត់ (NASA) និងក្រុមហ៊ុន SpaceX បានចាប់ផ្តើមបញ្ជូនក្រុមអ្នកអវកាសចំនួន៥រូបទៅកាន់ស្ថានីយអវកាសអន្តរជាតិ ហៅកាត់ថា (ISS) ។
គ្រាប់រ៉ុក្កែត របស់ក្រុមហ៊ុន SpaceX Falcon 9 និងយានអវកាស Crew Dragon Endurance បានបន្លឺសំឡេងឡើងយ៉ាងខ្លាំងចេញពីលានបាញ់បង្ហោះ Launch Pad 39A នៅមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA នៅរដ្ឋផ្លរីដា នៅវេលាថ្ងៃត្រង់ កាលពីថ្ងៃពុធ ។

ភ្លាមៗបន្ទាប់ពីការបង្ហោះលើកនេះ អង្គការ NASA បានបញ្ជាក់ពីការកាត់ផ្តាច់ម៉ាស៊ីនសំខាន់ និងការបំបែកខ្លួនតាមដំណាក់កាល ។

ដំណាក់កាលដំបូងនៃគ្រាប់រ៉ុក្កែត Falcon 9 បានបញ្ចប់ការចុះចតរបស់វា ហើយបានចុះចតដោយជោគជ័យនៅលើយានគ្មានមនុស្សបើករបស់ក្រុមហ៊ុន SpaceX ឈ្មោះ Just Read the Instructions នៅឯឆ្នេរសមុទ្រ ផ្លរីដា ។

យាន Dragon Endurance បានបំបែកខ្លួនចេញពីដំណាក់កាលទី២ ហើយបានធ្វើដំណើរទៅកាន់ ISS ។

បេសកកម្មនេះដឹកអ្នកអវកាសយានិក NASA លោក Nicole Mann និង Josh Cassada រួមជាមួយនឹងអវកាសយានិកមកពីទីភ្នាក់ងាររុករកអវកាសជប៉ុន Koichi Wakata និងអវកាសយានិក Roscosmos Anna Kikina ទៅកាន់ ISS ។

អង្គការ NASA បានលើកឡើងថា នាវិកបានទៅដល់គន្លងដោយសុវត្ថិភាព ។ យានអវកាសនឹងចូលចតជាមួយស្ថានីយអវកាសនៅម៉ោងប្រហែល៤និង៥៧នាទីរសៀល ។ ម៉ោងក្នុងតំបន់ខាងកើត នៅថ្ងៃព្រហស្បតិ៍នេះ ។

យោងតាមក្រុមហ៊ុន SpaceX បានឱ្យដឹងថា ក្នុងអំឡុងពេលរបស់ពួកគេនៅលើបន្ទប់ពិសោធន៍គន្លងគោចរ ក្រុមនាវិកនឹងធ្វើការពិសោធន៍វិទ្យាសាស្ត្រជាង២០០ និងការបង្ហាញបច្ចេកវិទ្យានៅក្នុងតំបន់ដូចជាសុខភាពមនុស្ស និងប្រព័ន្ធឥន្ធនៈតាមព្រះចន្ទ្រ ។

បន្ទាប់ពីយានអវកាស Dragon ចូលចតទៅកាន់មន្ទីរពិសោធន៍គន្លងតារាវិថី សមាជិកនាវិកស្ថានីយ៍ចំនួន៤ផ្សេងទៀត គឺបេសកកម្ម Crew-4 នឹងបញ្ចប់បេសកកម្មរបស់ពួកគេ ហើយត្រឡប់មកផែនដីវិញក្នុងរយៈពេល១សប្តាហ៍ក្រោយមក នេះបើយោងតាមអង្គការ NASA បានបញ្ជាក់ដូច្នេះ ។

បេសកកម្ម Crew-4 នឹងចុះចតចេញពីស្ថានីយអវកាស ហើយធ្លាក់ចេញពីឆ្នេរសមុទ្ររដ្ឋផ្លរីដា ៕

Most Popular

To Top