បច្ចេកវិទ្យា

ដុំអាចម៌ផ្កាយយក្សមួយ នឹងឆ្លងកាត់គន្លង នៃភពផែនដី និងព្រះចន្ទ្រ នៅចុងសប្តាហ៍នេះ

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ថា ដុំអាចម៍ផ្កាយដ៏ធំល្មមអាចបំផ្លាញទីក្រុងមួយចំនួន នឹងឆ្លងកាត់គន្លងផែនដី និងព្រះច័ន្ទនៅចុងសប្តាហ៍នេះ តែជាសំណាងសម្រាប់ពួកយើង ។

វត្ថុនោះមានឈ្មោះ 2023 DZ2 ត្រូវបានរកឃើញកាលពីមួយខែមុន ។

នៅវេលាម៉ោង១៩និង៤៩ម៉ោងសកល នៅថ្ងៃសៅរ៍នេះ វានឹងឆ្លងកាត់ក្នុងរយៈចម្ងាយ ១៧៥.០០០គីឡូម៉ែត្រ ពីភពផែនដី បន្ទាប់ពីហោះកាត់ព្រះចន្រ្ទ ។

វាកម្រណាស់សម្រាប់អាចម៍ផ្កាយដ៏ធំបែបនេះ ដែលប៉ាន់ស្មានថា មានអង្កត់ផ្ចិតចន្លោះពី៤០ទៅ៩០ម៉ែត្រ ដើម្បីមកជិតភពផែនដី ។

យោងតាមអង្គការ NASA វាជាឱកាសដ៏សំខាន់មួយ សម្រាប់អ្នកតារាវិទូ ដើម្បីបង្កើនចំណេះដឹងរបស់ពួកគេ អំពីអាចម៍ផ្កាយ ក្នុងករណីដែលវត្ថុគ្រោះថ្នាក់ ត្រូវបានរកឃើញ ដែលមានសក្តានុពលអាចបុកនឹងភពផែនដី ។

លោក Richard Moissl ប្រធានការពារភពផែនដីរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប បានលើកឡើងថា “គ្មានឱកាសដែលឃាតករសម្រាប់ទីក្រុង នោះទេ” ដែលវាយប្រហារមកលើភពផែនដី ប៉ុន្តែវិធីសាស្រ្តជិតស្និទ្ធរបស់វា ផ្តល់នូវឱកាសដ៏ល្អសម្រាប់ការសង្កេតតាមដាន” ។

ជាមួយនឹងការឆ្លងកាត់យ៉ាងជិត នៃភពផែនដី អាចម៍ផ្កាយអាចមើលឃើញតាមរយៈកែវយឹត និងតេឡេស្កុបតូចៗជុំវិញពិភពលោក ។

ការផ្សាយបន្តផ្ទាល់តាមគេហទំព័រ នៃវិធីសាស្រ្តរបស់វានឹងត្រូវបានផ្តល់ដោយគម្រោងតេឡេស្កុបនិម្មិតផងដែរ ។

វត្ថុនេះទំនងជានឹងវិលត្រលប់ មកគន្លងភពផែនដីវិញនៅឆ្នាំ២០២៦ ប៉ុន្តែអ្នកវិទ្យាសាស្ត្រ បានច្រានចោលវាថា ជាការគំរាមកំហែង ដល់ភពផែនដីក្នុងឱកាសនោះផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top