ផ្សេងៗ

សហព័ន្ធខ្មែរហែលទឹក បង្ហាញវត្តមានអត្តពលិក ចេញទៅការប្រកួត កីឡាស៊ី SEA Games Philippines 2019

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹកបង្ហាញ បញ្ជីឈ្មោះប្រធានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី​ជម្រើសជាតិ ចំនួន១១នាក់ សម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន (SEA Games Philippines 2019) ដែលប្រព្រឹត្តទៅថ្ងៃសៅរ៍ទី៣០ ខែវិច្ឆិការដល់ថ្ងៃពុធទី១១ ខែធ្នូ ឆ្នាំ២០១៩នៅទីក្រុង ម៉ានីឡា ប្រទេសហ្វីលីពីន។

លោក ហែម គិរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា សហព័ន្ធនឹងបញ្ជូនគ្រូបង្វឹក កីឡាករ-កីឡាការិនី ជម្រើសជាតិចំនួន១១នាក់ ក្នុងនោះប្រធានប្រតិភូ១នាក់ គ្រូបង្វឹក២នាក់ កីឡាការិនី៤នាក់ និងកីឡាករ៤នាក់ដូចគ្នា។

លោកបានបន្តថា រូបលោកជាប្រធានប្រតិភូ គ្រូបង្វឹក២នាក់​លោកគ្រូ ហែម ថុនពន្លឺ លោកគ្រូចេញ ពិរោទ សម្រាប់កីឡាករ៤នាក់ រួមមានកីឡាករ លឹម កែវឧត្តម កីឡាករ អ៊ូង លីហេង កីឡាករ ហែម ប៉ុច និងកីឡាករ ឌឿន រ៉ាត់ធីឌុន ចំណែកកីឡាការិនី សុខ វរល័ក្ខណ កីឡាការិនី កាំង មុយនីន កីឡាការិនី ឃឹន ប៊ុនពេជ្រមរកត និងកីឡាការិនី ឆោម ស្រីវល្ល័ក្ខណ៍៕
ដោយ៖លី ភីលីព

Most Popular

To Top