ផ្សេងៗ

ទើបទាក់ទងគ្នាបាន ជាង២ ខែ Lady Gaga ប្រកាសថា បែកគ្នា ជាមួយមិត្តប្រុសថ្មី

អាមេរិក៖ តារាចម្រៀងដ៏ល្បីល្បាញ Lady Gaga ថ្មីៗនេះបានប្រកាសថា នាងនិងមិត្តប្រុសថ្មីជាអ្នកអេឌីតសម្លេងឈ្មោះ Dan Horton បានបែកគ្នាហើយ ។

ព័ត៌មានពី Hollywoodlife បានអោយដឹង នៅថ្ងៃទី ២១ ខែតុលានេះថាតារាចម្រៀងវ័យ៣៣ឆ្នាំ Lady Gaga បានប្រកាសប្រាប់គេឯងក្នុង កម្មវិធីជប់លៀងរបស់លោក Sarah Nicole Tanno ថានាងនិង លោក Dan Horton បានបែកគ្នា ហើយក្រោយទាក់ទងគ្នាបានជា២ ខែ។ ក្នុងបណ្តាញសង្គម Instagram នាង Lady Gaga បានសរសេរបង្ហោះដែរ “ ខ្ញុំ Single ម្តងទៀតហើយ” ។

គ្រប់គ្នាសុទ្ធតែភ្ញាក់ផ្អើលព្រោះទើបតែ ឃើញពួកគេបណ្តើរគ្នាផ្អែមល្ហែម អោបផងថើបផងនៅរដ្ឋកាលីហ្វ័រញ៉ា ហើយវាលើកដំបូងដែលនាង ថើបមនុស្សប្រុសនៅទីសាធារណៈ ។

ប្រភពពីខាងក្នុងបានអោយដឹងថា Lady Gaga ជាមនុស្សធុញនឹង ពាក្យចចារាមដែលចោទថានាងស្រលាញ់អ្នកនេះផង អ្នកនោះផងទើបសម្រេចចិត្ត នៅតែឯងបែបនេះ ៕ ដោយ៖ ទូច សុខលីដា

Most Popular

To Top