ផ្សេងៗ

Google ព្រិចភ្នែកជាលើកដំបូងនៃការបង្ហាញឯកជនភាពរយៈពេល១១ ខែជាមួយនិយតករចក្រភពអង់គ្លេស

អង់គ្លេស៖ អ្នកឃ្លាំមើលទីផ្សារចក្រភពអង់គ្លេសបាននិយាយថា ខ្លួនបានធានាការប្តេជ្ញាចិត្តបន្ថែមពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google ក្នុងការប៉ះទង្គិចគ្នារយៈពេល ១១ ខែរបស់ខ្លួនជុំវិញផែនការឯកជនភាពរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។


កាលពីខែមករា អាជ្ញាធរប្រកួតប្រជែង និងទីផ្សារ (CMA) បានចាប់ផ្តើមការស៊ើបអង្កេតលើផែនការរបស់ Google ក្នុងការដក Cookies តាមដានភាគីទី៣ចេញពី Chrome ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតលើកុំព្យូទ័រដែលប្រើច្រើនបំផុតនៅលើពិភពលោក។ ក្រុមហ៊ុនស្ថិតនៅក្រោមសម្ពាធក្នុងការលុប Cookies តាមដានបុគ្គលនៅពេលពួកគេរុករកតាមអ៊ីនធើណេត ដើម្បីបង្កើនភាពឯកជនរបស់អ្នកប្រើប្រាស់របស់ខ្លួន។

ប៉ុន្តែអ្នករិះគន់អះអាងថា ការផ្លាស់ប្តូរនេះក៏អាចផ្តល់ឲ្យក្រុមហ៊ុននូវថាមពលកាន់តែច្រើន និងស្រូបយកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មកាន់តែច្រើនដែលអាចធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មផ្សេងទៀតដូចជាកាសែតជាដើម។ នៅឆ្នាំ២០២១ ម៉ាស៊ីនស្វែងរកត្រូវបានគេរំពឹងថានឹងទទួលបាន ៣៩,៦ភាគរយនៃការចំណាយលើការផ្សាយពាណិជ្ជកម្មឌីជីថលទាំងអស់នៅក្នុងចក្រភពអង់គ្លេស។

បន្ទាប់ពីការចាប់ផ្តើមការស៊ើបអង្កេតនៅក្នុងខែមករា Google បានធ្វើការប្តេជ្ញាចិត្ត និងការកែប្រែមួយចំនួនចំពោះផែនការដើមរបស់វា បន្ទាប់មកនិយតករបានដាក់ការកែប្រែទាំងនោះដល់ភាគីជាង៤០ ក្នុងរយៈពេលនៃការពិគ្រោះយោបល់ ដែលស្នើថា ការប្តេជ្ញាចិត្តអាចត្រូវបានពង្រឹងនៅក្នុងតំបន់៕


ដោយ៖លី ភីលីព

Most Popular

To Top