ផ្សេងៗ

បិទវគ្គបណ្តុះបណ្តាល មន្ត្រីបច្ចេកទេស-អាជ្ញាកណ្ដាល-ចៅក្រមកីឡាវ៉ូស៊ូ

ភ្នំពេញ៖លោក ម៉ែន ម៉ាលីន អនុប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជា និងលោក អ៊ូ វុធ តំណាងឲ្យសមាគមកីឡាវូស៊ូក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស-អាជ្ញាកណ្ដាល-ចៅក្រមកីឡាវ៉ូស៊ូ ជាផ្លូវការនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំ នាយកដ្ឋានអប់រំកាយ និងកីឡាក្នុងពហុកីឡដ្ឋានជាតិដែលរៀបចំដោយសហព័ន្ធកីឡាវូស៊ូកម្ពុជា ។

លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវូស៊ូកម្ពុជា បាននិយាយថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស-អាជ្ញាកណ្ដាល-ចៅក្រមកីឡាវ៉ូស៊ូ ថ្ងៃទី១០ ដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ ដោយមន្ត្រីកីឡា ចូលរួមសរុប ចំនួន៤៤ នាក់ គិតទាំងគ្រូឧទ្ទេស និងសិក្ខាកាម ដោយអនុវត្តន៍ តាមកិច្ចព្រមព្រៀង ស្តីពីការអនុវត្តន៍ថវិកា គាំទ្ររបស់ក្រសួង អប់រំ យុវជន និងកីឡា ឆ្នាំ២០២២ សម្រាប់ពន្លឿនការអភិវឌ្ឍន៍សហព័ន្ធកីឡាជាតិ ឆ្ពោះទៅចូលរួមការប្រកួតកីឡាជាតិ និងអន្តរជាតិ ។

លោកអគ្គបានបន្តថា សហព័ន្ធកីឡាវស៊ូកម្ពុជា បានរៀបចំបើកវគ្គបណ្តុះ បណ្ដាលលមន្ត្រីបច្ចេកទេស- អាជ្ញាកណ្ដាល-ចៅក្រមកីឡាវ៉ូស៊ូ បង្កើនចំណេះដឹងបន្ថែមទៀត ។ សិក្ខាកាមបានមកពីបណ្តាក្លិបនានា ក្នុងសហព័ន្ធដោយផ្តោតលើការសិក្សា បច្ចេកទេសវិញ្ញាសាថាវលូ ( សម្ដែង ) និងវិញ្ញាសា សាន់ដា ( ប្រយុទ្ធ ) ឲ្យមាការកើនឡើង ទាំងបរិមាណ និងគុណភាពពីកម្រិត មូលដ្ឋាន មកជាកម្រិតជាតិ ហើយនិងឈាន ទៅកាន់កម្រិតអន្តរជាតិ ថែមទៀតផង ។

ដោយអនុវត្តន៍តាមកិច្ចព្រមព្រៀងស្ដីពីការអនុវត្តន៍ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣ សម្រាប់ពន្លឿនការអភិវឌ្ឍន៍សហព័ន្ធកីឡាជាតិ ឆ្ពោះទៅចូលរួមការប្រកួតកីឡាវស៊ូជាលក្ខណៈ អន្តរជាតិនានា ។ សហព័ន្ធកីឡាវស៊ូកម្ពុជាបានរៀបចំបើកវគ្គបំប៉នបណ្តុះបណ្តាលលមន្ត្រីបច្ចេកទេស-អាជ្ញ កណ្ដាល-ចៅក្រមកីឡាវ៉ូស៊ូ បង្កើនចំណេះដឹងបន្ថែមទៀត។ ពិសេសបង្កើនសមត្ថភាព ដែលអាចចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតជាលក្ខណៈអន្តរជាតិ ក្នុងព្រឹត្តិការប្រកួតកីឡាវស៊ូជ្រើសរើសជើងឯក ថ្នាក់ជាតិជាដើម ។

លោក ម៉ែន ម៉ាលីន បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស-អាជ្ញាកណ្ដាល-ចៅក្រមកីឡាវ៉ូស៊ូធ្វើឡើង ដើម្បីការកើនឡើងទាំងបរិមាណ និងគុណភាពពីកម្រិតមូលដ្ឋាន មកជាកម្រិតជាតិ និងឈានទៅកាន់កម្រិតអន្តរជាតិថែមទៀតផង ។ ពិសេសបង្កើន សមត្ថភាពអាចចូលរួម ព្រឹត្តិការណ៍ប្រកួត ជាលក្ខណៈជាតិ និងអន្តរជាតិ៕ ដោយ៖លី ភីលីព

Most Popular

To Top