សិល្បៈ និង កម្សាន្ត

តារាសម្តែង Lee Yoo Mi ក្នុងរឿង Squid Game ចែករំលែកពីអារម្មណ៍ របស់នាងចំពោះប្រជាប្រិយភាព ភ្លាមៗរបស់នាង

កូរ៉េខាងត្បូង៖ បើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រ Allkpopបានប្រាប់ដឹងថា កាលពីថ្ងៃទី ២៤ ខែវិច្ឆិកាទស្សនាវដ្ដី Cosmopolitan បានចេញបទសម្ភាសន៍ ជាមួយតារាសម្ដែងក្នុងរឿង’Squid Game’ នាង Lee Yoo Mi បន្ទាប់ពីនាងទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះដើរតួរបស់នាងជាបេក្ខនារី 240 និងJi Young នៅក្នុងរឿងភាគ Netflix ខ្នាតធំ។

នាងក៏ទទួលបានពានរង្វាន់ Rookie of the Year នៅ Buil Film Awards សម្រាប់តួរបស់នាងក្នុងរឿង ‘Young Adult Matters’ ត្រូវបានចេញផ្សាយកាលពីឆ្នាំមុន។ ចំនួនអ្នកតាមដាននៅលើ Instagram ផ្ទាល់ខ្លួនរបស់នាងបានកើនឡើង ១០០ ដងចាប់តាំងពីប្រជាប្រិយភាពនៃ ‘Squid Game’ ។

នាង Lee Yoo Mi បានចែករម្លែកជាមួយទស្សនាវដ្ដីថា ទោះបីជាប្រជាប្រិយភាពរបស់នាងកើនឡើង និងទទួលបានការទទួលស្គាល់ ជាសាកលក៏ដោយ ក៏នាងមិនទាន់អាចដឹងពីប្រជាប្រិយភាព ដ៏សម្បើមនេះនៅឡើយទេ។ នេះក៏ព្រោះតែនាង បានធ្វើការងារក្រៅម៉ោង ពេលសម្រាកបន្ទាប់ពីថតរឿង ‘Squid Game’ ហើយនាងបានបង្ហើបថា នាងបានធ្វើការនៅផ្នែកសេវា ដឹកជញ្ជូនក្រៅម៉ោងនៅ Coupang Eats៕

ដោយ៖ លី ភីលីព

Most Popular

To Top