កីឡា

FIFA កំណត់​ កាលបរិច្ឆេទ Club World Cup នៅថ្ងៃទី៣ដល់១២ ខែកុម្ភៈ នៅប្រទេសអារ៉ាប់រួម

ZURICH ៖ ក្លិបបាល់ទាត់ Chelsea នឹងត្រូវរៀបចំការប្រកួតបាល់ទាត់ Premier League ឡើងវិញចំនួន២ប្រកួត ដើម្បីលេងនៅ Club World Cup ដែលពន្យារពេល ដោយសារជំងឺរាតត្បាតនោះ FIFA បាននិយាយកាលពីថ្ងៃច័ន្ទថា នឹងធ្វើឡើងចាប់ពីថ្ងៃទី ៣ដល់១២ ខែកុម្ភៈនៅប្រទេស អារ៉ាប់រួម យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។

ក្រុមចំនួន៧សម្រាប់ការ ប្រកួតបានគ្រោងទុកឡើងវិញ នៅឆ្នាំ ២០២១ ត្រូវបានបញ្ចប់កាលពីថ្ងៃសៅរ៍ នៅពេល Palmeiras បានឈ្នះពានរង្វាន់ Copa Libertadores ចំណែក ក្រុម Chelsea ឈ្នះ Champions League ហើយ Palmeiras នឹងចូលដល់វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ បន្ទាប់មកបន្តទៅលេង នៅវគ្គផ្តាច់ព្រ័ត្រ ឬក្នុងការប្រកួតដណ្តើម ចំណាត់ថ្នាក់លេខ ៣ ។

ក្រុមChelsea នាំមុខគេនៅ Premier League បច្ចុប្បន្នគ្រោងនឹង លេងនៅ Brighton នៅថ្ងៃទី ៨ ខែកុម្ភៈ និងទទួលក្រុម Arsenal នៅថ្ងៃទី ១២ ខែកុម្ភៈ ហើយការប្រកួតទាំងនោះនឹងត្រូវកំណត់ពេលឡើងវិញ ។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Chelsea នឹងត្រូវប្រឈមមុខ នឹងគូប្រជែង មួយក្នុងចំណោម គូប្រជែងអាចមានទាំង៣៖ Oceania champion Auckland City UAE champion Al Jazira or Asian champion Al Hilal រីឯAuckland នឹងប្រកួតជាមួយ Al Jazira ក្នុងជុំបឋមដោយអ្នកឈ្នះ នឹងឈានទៅប្រកួតជាមួយ Al Hilal ។

Palmeiras ត្រូវបានគេចាប់ឆ្នោតឲ្យប៉ះជាមួយម្ចាស់ជើងឯកអាហ្រ្វិក Al Ahly ឬ CONCACAF Champions League អ្នកឈ្នះ Monterrey។ មេរោគរាតត្បាតបានផ្លាស់ប្តូរផែនការ ២ដងសម្រាប់ការប្រកួត Club World Cup នៅឆ្នាំនេះ ។ ការដាក់ឲ្យដំណើរការនោះត្រូវបានបិទដោយ FIFA នៅពេលការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ ២០២០ និង Copa America ត្រូវបានផ្អាកមួយឆ្នាំ ។

ការប្រកួត Club World Cup ដែលមានក្រុមចំនួន ៧នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងខែធ្នូដោយប្រទេសជប៉ុន ដែលបានដកខ្លួន ចេញកាលពី ៣ខែមុន ដោយលើកឡើងពីការរឹត បន្តឹងការធ្វើដំណើរចំពេលមានជំងឺរាតត្បាត ៕ដោយ៖លី ភីលីព

Most Popular

To Top