បច្ចេកវិទ្យា

ភាគបន្ត! Apple Car កំពុងជាប់គាំង ក្រោយពីប្រធាន វិស្វកម្មជាន់ខ្ពស់ម្នាក់ សុំលាឈប់ពី Apple

លោកសាស្រ្តចារ្យ Michael Schwekutsch គឺជាអ្នកឯកទេសផ្នែកវិស្វកម្មកម្រិតខ្ពស់ ទើបនឹងចូលរួមជាមួយ ក្រុមហ៊ុន Apple កាលពីខែមីនាឆ្នាំ ២០១៩ ស្រាប់តែប៉ុន្មានថ្ងៃមុន សុំលាឈប់ពីក្រុមហ៊ុន។

ដំណឹងចាកចេញរបស់លោក ត្រូវបានគេដាក់ការសន្និដ្ឋានថា នឹងប៉ះពាល់មួយផ្នែកធំលើគម្រោង របស់ក្រុមហ៊ុន Apple ដែលគ្រោងនឹងផលិតរថយន្តអគ្គិសនី អនាគតបើកស្វ័យប្រវត្តិ self-driving ។

ប្រភពព័ត៌មានបង្ហើបឲ្យដឹងថា លោកទៅចូលរួមជាមួយ ក្រុមហ៊ុនថ្មីថ្មោងមួយឈ្មោះថា «Archer Aviation» គឺជាក្រុមហ៊ុន Startup ផលិតយានអគ្គិសនី ឬតាក់ស៊ីហោះលើអាកាស flying taxi ។

ត្បិតតែចំណូលថ្មី តែក្រុមហ៊ុនមួយនេះ មានឯកទេសខ្ពស់ផលិតបច្ចេកវិទ្យា vertical takeoff and landing បញ្ជាការចុះចត និងហោះឡើង ប្រកបដោយបច្ចេកវិទ្យា និងសុវត្ថិភាពខ្ពស់។

កាលពីដើមឆ្នាំ ២០២១ Apple មានបំណងសហការ នឹងក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូង Hyundai និង Kia ក្រោយមកក៏ស្ងប់ស្ងាត់ទៅវិញ ស្រាប់តែលេចឮដំណឹង ចចាមអារ៉ាមថ្មី Apple គ្រោងទៅចាប់ដៃ ជាមួយក្រុមហ៊ុនធំៗនៅ ប្រទេសចិន វិញម្ដង៕ Source: Sabay

Most Popular

To Top